ជប៉ុន នឹងចាយលុយជាង ៦០ពាន់លានដុល្លារ សម្រាប់ដំណាក់កាលទីពីរនៃការវិនិយោគនៅអាមេរិក

អន្តរជាតិ

យោងតាមកាសែតក្នុងស្រុក Nikkei បានរាយការណ៍នៅថ្ងៃទី១៩ ខែមីនាថា ប្រទេសជប៉ុន ត្រូវបានគេរំពឹងទុកថានឹងចំណាយទឹកប្រាក់ប្រហែល ១០ទ្រីលានយ៉េន (៦២,៧ពាន់លានដុល្លារ) ក្នុងដំណាក់កាលទីពីរនៃការសន្យាវិនិយោគសរុប ៥៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ដោយផ្តោតលើគម្រោងសំខាន់ៗ ដូចជារ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ក្រោយ និងការផលិតថាមពលដើរដោយឧស្ម័នជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា ការវិនិយោគនេះត្រូវបានគេរំពឹងទុកថានឹងត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលរវាងនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន ។

យ៉ាងណាមិញ ជាផ្នែកនៃផែនការវិនិយោគនេះ ក្រុមហ៊ុន Mitsubishi Heavy Industries, Toshiba, IHI និងក្រុមហ៊ុនជប៉ុនធំៗផ្សេងទៀត កំពុងពិចារណាចូលរួមក្នុងការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ក្រោយរបស់ក្រុមហ៊ុនអាមេរិក Westinghouse Electric។

ជម្រាបជូនទៀតាថា កាលពីដើមខែនេះ សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសទាំងពីរកំពុងធ្វើការដើម្បីរួមបញ្ចូលគម្រោងថាមពលនុយក្លេអ៊ែរ នៅក្នុងកិច្ចព្រមព្រៀងជុំទីពីរ ក្រោមការសន្យាវិនិយោគមានទឹកប្រាក់រហូតដល់ទៅរាប់ពាន់លានដុល្លារ៕​