នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថ្មីៗនេះ បានស្នើសុំឲ្យប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ ពាំនាំសារជូនពរសម្រាប់ថ្ងៃខួបកំណើត ទៅកាន់កូនប្រុសពៅរបស់លោក គឺ Barron Trump ដោយលើកសរសើរយុវជនវ័យ ២០ឆ្នាំរូបនេះថាទទួលបានហ្សែនល្អៗ ពីឪពុកម្តាយរបស់គេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The People។

លោកស្រី Takaichi បានផ្ញើសារជូនពរខួបកំណើតដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ ទៅកាន់ Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែមីនា ខណៈពេលដែលកំពុងចូលរួមពិធីជប់លៀងនៅសេតវិមានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី នៅសហរដ្ឋអាមេរិក។
លោកស្រី Takaichi បាននិយាយមុនពេលពិធីជប់លៀងចាប់ផ្តើមថា “ខ្ញុំចង់ចាប់ផ្តើមដោយការអបអរសាទរដោយស្មោះអស់ពីចិត្តចំពោះខួបដ៏សំខាន់នេះ។ លោក ដូណាល់ ថ្ងៃស្អែកគឺជាថ្ងៃកំណើតកូនប្រុសរបស់អ្នក ឈ្មោះ Barron Trump។ ខ្ញុំដឹងថាគាត់ធំឡើងច្រើនហើយ និងជាសុភាពបុរសដែលមានរូបរាងខ្ពស់ និងស្រស់សង្ហា”។
មិនតែប៉ុណ្ណោះ លោកស្រី Takaichi បាននិយាយដោយកំប្លែងទៀតថា ៖”ពេលសម្លឹងមើលគាត់ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ថាគាត់បានទទួលហ្សែនរូបរាងដ៏ល្អនោះមកពីណា។ សូមផ្ញើសារជូនពរខួបកំណើតនេះ ដ៏ស្មោះអស់ពីចិត្តរបស់ខ្ញុំ ទៅកាន់គាត់”។

ជម្រាបជូនផងដែរថា លោក ស្រី Takaichi ទើបតែបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ទៅកាន់សហរដ្ឋអាមេរិក ពោលគឺចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែតុលា ឆ្នាំ២០២៥ មក៕

