អារ៉ាប់រួម ទាមទារសំណងពីអ៊ីរ៉ង់ ជុំវិញការខូចខាតដោយសារការវាយប្រហារលើអាកាស

អន្តរជាតិ

ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីប្រទេសអារ៉ាប់រួម (UAE) បានអំពាវនាវឲ្យអ៊ីរ៉ង់សងសំណងសម្រាប់ការខូចខាតដែលបង្កឡើងដោយការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយទីក្រុងតេអេរ៉ង់ប្រឆាំងនឹងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Anwar Gargash ទីប្រឹក្សារបស់ប្រធានាធិបតីនៃសហព័ន្ធអារ៉ាប់រួម (UAE) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីពេលថ្មីៗនេះថា ៖”ដំណោះស្រាយនយោបាយណាមួយដើម្បីដោះស្រាយការឈ្លានពានរបស់អ៊ីរ៉ង់ប្រឆាំងនឹងរដ្ឋឈូងសមុទ្រត្រូវតែមានការធានាច្បាស់លាស់ ដើម្បីការពារការវាយប្រហារនាពេលអនាគត បញ្ជាក់ពីគោលការណ៍មិនឈ្លានពានទៀត និងទាមទារសំណងពីអ៊ីរ៉ង់ សម្រាប់ការកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ”។

លោក Gargash បានចោទប្រកាន់អ៊ីរ៉ង់ទៀតថា បានបោកបញ្ឆោតប្រទេសជិតខាង អំពីចេតនាពិតរបស់ខ្លួនមុនពេលផ្ទុះឡើងនៃអរិភាព និងបង្ហាញការឈ្លានពានដែលគិតទុកជាមុន ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីចៀសវាងវាក៏ដោយ។

យ៉ាងណាមិញ​ ជុំវិញការបង្ហោះរបស់មន្ត្រីអារ៉ាប់រួមនេះ បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ទាមទារសំណងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលសម្រាប់ការខូចខាតដែលបង្កឡើងដោយជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។

ជម្រាបជូនថា កាលពីថ្ងៃទី១៩ ខែមីនា លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការ លោក Antonio Guterres ដោយអះអាងថា ការអនុញ្ញាតរបស់ UAE សម្រាប់សហរដ្ឋអាមេរិកប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ គឺជាទង្វើខុសឆ្គងក្រោមច្បាប់អន្តរជាតិ៕​