មេទ័ពជើងទឹករបស់អ៊ីរ៉ង់ ត្រូវអាម៉េរិក-អ៊ីស្រាអែលសម្លាប់នៅច្រកសមុទ្រហ័រមូស

អន្តរជាតិ

មេបញ្ជាការកងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលឈរជើងនៅច្រកសមុទ្រហ័រមូសលោក Alireza Tangsiri វ័យ ៦៤ឆ្នាំ ត្រូវបានអាម៉េរិក និងអ៊ីស្រាអែលបើកការវាយប្រហារព្រមៗគ្នានៅច្រកសមុទ្រហ័រមូស និងបណ្តាលឲ្យលោកបាត់បង់ជីវិតភ្លាមៗ។ នេះបើយោងតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយផ្លូវការណ៍របស់អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោធាអ៊ីរ៉ង់បានបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការកងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍គឺលោក Alireza Tangsiri បន្ទាប់ពីរងរបួសធ្ងន់ធ្ងរពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកនៅតំបន់ច្រកសមុទ្រហ័រមូស។

យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសកាលពីថ្ងៃទី២៦ ខែមីនាថា នៅក្នុងប្រតិបត្តិការដ៏ច្បាស់លាស់ និងសាហាវមួយ IDF បានកម្ចាត់មេបញ្ជាការកងទ័ពជើងទឹក IRGC គឺលោក Tangsiri រួមជាមួយមន្ត្រីជាន់ខ្ពស់នៃបញ្ជាការកងទ័ពជើងទឹករបស់អ៊ីរ៉ង់ជាច្រើននាក់។ លោកបន្តថា លោក Tangsiri ទទួលខុសត្រូវចំពោះប្រតិបត្តិការទម្លាក់គ្រាប់បែកដែលបានរារាំងកប៉ាល់មិនឱ្យឆ្លងកាត់ច្រកសមុទ្រ ហ័រមូស៕