ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិក Tesla លក់រថយន្តសរុបបានជាង ១០ ០០០ គ្រឿងនៅក្នុងទីផ្សារកូរ៉េខាងត្បូង កាលពីខែមីនា ដែលនេះជាលើកដំបូងហើយដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk លក់បានចំនួនដ៏ច្រើនបែបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសមាគមអ្នកនាំចូល និងអ្នកចែកចាយរថយន្តកូរ៉េ (KAIDA) បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុន Tesla កូរ៉េខាងត្បូង បានលក់រថយន្តសរុបចំនួន ១១ ១៣០ គ្រឿងនៅក្នុងស្រុកកាលពីខែមុន ដែលជាការលក់ប្រចាំខែលើសពីចំនួន ១០ ០០០ គ្រឿងជាលើកដំបូងបំផុត។
ជម្រាបជូនថាចំពោះការលក់រថយន្តសរុបរបស់កូរ៉េខាងត្បូង ចាប់ពីខែមករាដល់ខែមីនាឆ្នាំនេះ បានឈានដល់ ២០ ៩៦៤ គ្រឿង ដោយក្នុងនោះរថយន្ត Tesla Model Y នាំមុខគេជាមួយនឹងការលក់ចំនួន ៦ ៧៤៩ គ្រឿង បន្ទាប់មកគឺ Tesla Model 3 ដែលមានចំនួន ៣ ៧០២ គ្រឿង ខណៈ Mercedes-Benz E-Class មានចំនួន ២ ៣២៣ គ្រឿង និង BMW 5 Series មានចំនួន ១ ៩០០ គ្រឿង៕

