លោក ត្រាំ បញ្ជាក់ថា Greenland គឺជាមូលហេតុដែលសហរដ្ឋអាមេរិកចង់ចេញពី NATO

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក ចង់ចេញពី NATO ដោយសារតែពួកគេបានបដិសេធមិនព្រមប្រគល់កោះ Greenland មកឲ្យអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅថ្ងៃទី៦ ខែមេសាថា៖ “ប្រសិនបើមនុស្សចង់ដឹងការពិត គឺរឿងទាំងអស់បានចាប់ផ្តើមនៅ Greenland។ យើងចង់បាន Greenland ប៉ុន្តែ NATO មិនចង់ផ្តល់វាឲ្យមកយើងនោះឡើយ។ ដូច្នេះខ្ញុំគិតថាយើងដល់ពេលត្រូវលាហើយ”។

គួរឲ្យដឹងថា Greenland គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលជារដ្ឋសមាជិកមួយរបស់អង្គការ NATO។ លោក ត្រាំ បានបង្ហាញជាយូរមកហើយនូវមហិច្ឆតារបស់ខ្លួន ក្នុងការបញ្ចូល Greenland ជាទឹកដីរបស់សហរដ្ឋអាមេរិក ដែលជាចលនាមួយប្រឈមមុខទៅនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធភាពនេះ។

ជម្រាបជូនផងដែរថា កន្លងមកលោក ត្រាំ ក៏បានរិះគន់ខ្លាំងៗ និងបានហៅ NATO ថាជាខ្លាក្រដាសផងដែរ ដោយសារតែពួកគេមិនគាំទ្រសហរដ្ឋអាមេរិក នៅក្នុងជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា៕​