តម្លៃមាសអន្តរជាតិ បន្តហក់ឡើងថ្លៃវិញ ក្រោយលោក ត្រាំ ប្រកាសឈប់វាយប្រហារអ៊ីរ៉ង់ ២សប្តាហ៍

អន្តរជាតិ

តម្លៃមាសបន្តហក់ឡើងថ្លៃនៅថ្ងៃទី៨ ខែមេសានេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ដោយធ្វើឲ្យមានភាពធូស្រាលឡើងវិញនៃអតិផរណាដែលជំរុញដោយថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរដំបូង នៅថ្ងៃពុធនេះ តម្លៃមាសសកល បានកើនឡើង ២,៣ភាគរយ ភ្លាមៗដល់ជាង ៤ ៨១១ដុល្លារ មួយអោន បន្ទាប់ពីមានការកើនឡើង ១,២ភាគរយ នៅថ្ងៃអង្គារ។

គួរឲ្យដឹងថា លោក ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមផ្អាកការវាយប្រហាររយៈពេលពីរសប្តាហ៍ ហើយបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ដែលលោកបានអះអាងថាជាមូលដ្ឋានដែលអាចអនុវត្តបានសម្រាប់ការចរចាដើម្បីឈានទៅរកការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។

ជម្រាបជូនថា ក្រៅតែពីមាស លោហៈធាតុមានតម្លៃផ្សេងទៀត ដូចជាប្រាក់ ក៏បានកើនឡើងភ ៤,៣ ភាគរយ ដល់ជាង ៧៨ដុល្លារក្នុងមួយអោន ស្របពេលផ្លាទីន បានកើនឡើង ២,៤ ភាគរយដល់ជាង ២ ០០០ដុល្លារក្នុងមួយអោន៕​