ការនាំចេញប្រេងឆៅរបស់អាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

អន្តរជាតិ

តម្រូវការប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំងចំពេលមានការរំខានដល់ការផ្គត់ផ្កង់នៅមជ្ឈិមបូព៌ា ដោយធ្វើការឲ្យការនាំចេញកើនឡើងដល់ ៥,២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មានពីមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបចេញផ្សាយថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ការនាំចេញប្រេងរបស់ប្រទេសនេះ​បានកើនឡើងដល់ ៥,២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៧ខែចុងក្រោយ។

គួរឲ្យដឹងថា ជម្លោះនៅមជ្ឈិមបូព៌ាបានបង្កឲ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពល ដោយសារ ២០% នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ពិភពលោក មិនអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានទៀតឡើយ។ ក្នុងនោះអតិថិជនអាស៊ី និងអឺរ៉ុប កំពុងខិតខំប្រឹងប្រែងស្វែងរកប្រភពជំនួស រួមទាំងការបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេងធំជាងគេបំផុតរបស់ពិភពលោក។

ជម្រាបជូនថា ជារៀងរាល់ថ្ងៃ ប្រេងប្រមាណ ២,៤ លានបារ៉ែល ដែលស្មើនឹង ៤៧% នៃការនាំចេញរបស់សហរដ្ឋអាមេរិក ត្រូវបានដឹកជញ្ជូនទៅកាន់អឺរ៉ុប។ លើសពីនេះ ប្រេងចំនួន ១,៤៩ លានបារ៉ែល ឬ ៣៧% បានដឹកទៅកាន់អាស៊ី ពោលគឺកើនឡើងពី ៣០% ក្នុងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវ Kpler៕​