Bill Gates នឹងគ្រងតំណែងជាអ្នកដាច់គេទី២ លើលោក បើសិនលោកមិនបរិច្ឆាគលុយជាង ៣៥០ពាន់លានដុល្លារទេនោះ

អន្តរជាតិ

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នឹងមានទ្រព្យសម្បត្តិប្រហែល ៤៦៤ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទីពីររបស់ពិភពលោក ប្រសិនបើមិនបានបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនភាគច្រើនទេនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅបញ្ជីឈ្មោះ “True Net Worth” ដែលចេញផ្សាយដោយសារព័ត៌មាន Forbes បានធ្វើការគណនាឡើងវិញនូវទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ដោយបូករួមជាមួយនឹងទ្រព្យសម្បត្តិដែលបានបរិច្ចាគហើយ។

គួរឲ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ចំនួន ៧៣១ លានហ៊ុនដែលលោក Bill Gates បានបរិច្ចាគ​​ គិតនៅក្នុងពេលបច្ចុប្បន្ននេះ អាចនឹងមានតម្លៃប្រហែល ២៨៧ពាន់លានដុល្លារ រួមជាមួយនឹងសាច់ប្រាក់ផ្សេងទៀត អាចមានចំនួនសរុបប្រហែល ៣៥៦ពាន់លានដុល្លារ។

ចាប់តាំងពីបង្កើតមូលនិធិ Gates Foundation ក្នុងឆ្នាំ២០០០ មក លោករួមជាមួយអតីតភរិយា លោកស្រី Melinda French Gates បានបរិច្ចាគប្រហែលទឹកប្រាក់ប្រហែល ៦០ពាន់លានដុល្លារ។ លោក Bill Gates ក៏បានផ្តល់ជំនួយចំនួន ១២,៥ពាន់លានដុល្លារដល់គំនិតផ្តួចផ្តើមផ្តល់អំណាចដល់ស្ត្រីដែលបង្កើតឡើងដោយ លោកស្រី Melinda ផងដែរ។

ជម្រាបជូនផងដែរថា គិតនៅត្រឹមថ្ងៃទី២២ ខែមេសា លោក Bill Gates ត្រូវបាន Forbes រាយការណ៍មានទ្រព្យសម្បត្តិសរុប ១០៣,៩ពាន់លានដុល្លារ៕​