ចិន បញ្ជាក់ថាខ្លួននឹងទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង បន្ទាប់ពីកិច្ចប្រជុំកំពូលលោក ត្រាំ និងលោក ស៊ី

អន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់នៅថ្ងៃពុធថា ខ្លួននឹងទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិនរបស់លោក គឺប្រធានាធិបតី ស៊ី ជិនពីង បានជួបគ្នានៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ទៀតថា ក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក នឹងផ្តល់ការធានាចំពោះការផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងបង្គុំម៉ាស៊ីនយន្តហោះដល់ប្រទេសចិន ផងដែរ។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏នឹងធ្វើការដើម្បីឆ្ពោះទៅរកបញ្ចប់សង្គ្រាមពន្ធគយ ដែលពួកគេបានព្រមព្រៀងគ្នា កាលពីខែតុលា និងស្វែងរកការកាត់បន្ថយពន្ធលើទំនិញដែលមានតម្លៃ ៣០ពាន់លានដុល្លារ ឬច្រើនជាងនេះ នៅក្នុងប្រភេទទំនិញតែមួយមុខ។

គួរជម្រាបជូនផងដែរថា ការប្រកាសនេះ បានកើតឡើងនៅពេលដែលលោក ស៊ី កំពុងចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅក្នុងប្រទេសចិន ត្រូវបានបញ្ចប់៕​