គិតនៅត្រឹមថ្ងៃសៅរ៍ សប្តាហ៍នេះ ចំណាត់ថ្នាក់កំពូលអ្នកមានបំផុតទាំង ១០ នៅលើពិភពលោក ហាក់មានការប្រែប្រួលមួយចំនួន ដោយក្នុងនោះមេធំក្រុមហ៊ុន Tesla បន្តឈរតំណែងកំពូល ខណៈបិតាវិនិយោគ Warren Buffett ត្រលប់មកកាន់បញ្ជីមហាសេដ្ឋីកំពូលជាថ្មី។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី២៣ ខែឧសភា៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨១៣,៩ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៣១១,៥ពាន់លានដុល្លារ
3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៨៧,២ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៧៣,៤ពាន់លានដុល្លារ
5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៩,៦ពាន់លានដុល្លារ
6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៩,៤ពាន់លានដុល្លារ
7.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ២០១,៤ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៨៦ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,២ពាន់លានដុល្លារ
10.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៣,៨ពាន់លានដុល្លារ៕

