អតីតនាយរកដ្ឋមន្ត្រី លោក Gabriel Attal បានប្រកាសឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងជាប្រធានាធិបតីបារាំង នៅក្នុងការបោះឆ្នោតសកលដែលនឹងត្រូវរៀបចំធ្វើឡើង នៅឆ្នាំ២០២៧ ខាងមុខ។

លោក Gabriel Attal អាយុ ៣៧ឆ្នាំបានប្រកាសនៅថ្ងៃទី២២ ខែឧសភាថា ៖”ខ្ញុំបានសម្រេចចិត្តឈរឈ្មោះជាប្រធានាធិបតី ។ខ្ញុំមិនអាចទ្រាំទ្រនឹងនយោបាយបារាំងបែបនេះបានទៀតទេ។ វាបានបង្ហាញយ៉ាងច្បាស់រួចហើយថាបារាំងកំពុងធ្លាក់ចុះដុនដាបដល់កម្រិតណា”។
យ៉ាងណាមិញ អតីតនាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះ ក៏បានសន្យាថានឹងដឹកនាំប្រទេសបារាំងទៅឆ្ពោះទៅមុខដើម្បីឱ្យប្រជាជនអាចជឿជាក់ថាប្រទេសរបស់ពួកគេនិងក្លាយជាមហាអំណាចឈានមុខគេនៅអឺរ៉ុបម្តងទៀត។
គួរឲ្យដឹងថាតំណែងប្រធានាធិបតីបារាំង គឺជាប្រមុខរដ្ឋ ដែលត្រូវបានជ្រើសរើសដោយប្រជាជនរៀងរាល់ប្រាំឆ្នាំម្តង ហើយទទួលខុសត្រូវចំពោះគោលនយោបាយការបរទេស និងការពារជាតិ។ ការបោះឆ្នោតលើកក្រោយត្រូវបានគ្រោងទុកសម្រាប់ខែមេសា ឆ្នាំ២០២៧។ ប្រធានាធិបតីបច្ចុប្បន្ន លោក Emmanuel Macron បានឈានដល់ដែនកំណត់ពីរអាណត្តិរបស់លោក ហើយនឹងមិនអាចឈរឈ្មោះបោះឆ្នោតឡើងវិញបានទៀតទេ។
ជម្រាបជូនថា លោក Attal គឺជាមេដឹកនាំនៃគណបក្ស Renaissance កណ្តាលនិយមដែលបង្កើតឡើងដោយប្រធានាធិបតី Macron ។ នៅក្នុងគណបក្សនេះ លោក Attal នឹងប្រកួតប្រជែងជាមួយអតីតនាយករដ្ឋមន្ត្រី Edouard Philippe អាយុ ៥៥ ឆ្នាំ ដែលត្រូវបានគេចាត់ទុកថាជាបេក្ខជនដ៏លេចធ្លោមួយរូបផងដែរ៕

