តម្លៃប្រេងឆៅអន្តរជាតិ បានធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ គិតនៅត្រឹមថ្ងៃចន្ទនេះ ដោយសារមានសុទិដ្ឋិនិយមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងខិតជិតទៅរកកិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងឆៅប្រភេទ North Sea Brent និង West Texas Intermediate បានធ្លាក់ចុះជិត ៥% មកនៅត្រឹម ៩៩,៤១ដុល្លារ និង ៩២,៤៩ដុល្លារ ក្នុងមួយបារ៉ែលរៀងៗគ្នា។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃតម្លៃប្រេងឆៅសំខាន់ៗទាំងនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ កាន់តែខិតជិតបញ្ចប់ហើយ បើទោះបីជាពួកគេនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាការបិទច្រកសមុទ្រ Hormuz ដែលបន្តរឹតត្បិតការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាក៏ដោយ៕

