ជប៉ុន បញ្ចេញកញ្ចប់ថវិកាជាង ៣ពាន់លានដុល្លារ ជួយពលរដ្ឋបង់ថ្លៃអគ្គិសនី និងហ្គាស់

អន្តរជាតិ

នៅថ្ងៃទី២៦ ឧសភា រដ្ឋាភិបាលប្រទេសជប៉ុន បានឈល់ព្រមលើការចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួយគ្រួសារនានាក្នុងសប្រទេសបង់វិក្កយបត្រអគ្គិសនី​ និងហ្គាស់ ដែលកំពុងកើនឡើងខ្ពស់ ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Masanao Ozaki អនុប្រធានលេខាធិការគណៈរដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា ៖”យើងបានអនុម័តការបែងចែកថវិកាចំនួន ៥១៣,៥ពាន់លានយ៉េន (៣,២ពាន់លានដុល្លារអាមេរិក) នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃនេះ”។ ថវិកានេះផងដែរ មានគោលបំណងជួយគ្រួសារនានា បង់វិក្កយបត្រអគ្គិសនី និងឧស្ម័ន ក្នុងអំឡុងពេលខែកក្កដា ដល់ខែកញ្ញា។

ជុំវិញការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានប្រកាសពីផែនការមួយដើម្បីបែងចែកថវិកាបន្ថែមចំនួន ១៩ពាន់លានដុល្លារ ដើម្បីដោះស្រាយការកើនឡើងនៃតម្លៃផលិតផលផ្សេងៗ។

សូមជម្រាបជូនផងដែរថា ដូចទៅនឹងប្រទេសអាស៊ីជាច្រើនផ្សេងទៀតដែរ ជប៉ុន ពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលប្រេងឥន្ធនៈពីមជ្ឈិមបូព៌ា។ ការបិទច្រកសមុទ្រ Hormuz ចាប់តាំងពីចុងខែកុម្ភៈមក បានរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ២០% ទូទាំងពិភពលោក។ មជ្ឈិមបូព៌ាមានចំនួន ៩៥% នៃប្រេងនាំចូលសរុបរបស់ប្រទេសជប៉ុន៕​