អ៊ីរ៉ង់ ស្នើឲ្យបញ្ចេញទ្រព្យបង្កកចំនួន ២៤ពាន់លានដុល្លារជាមុនសិន ទើបខ្លួនព្រមចុះកិច្ចព្រមព្រៀង

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ បាននិយាយថា អ្នកចរចារបស់ទីក្រុងតេអេរ៉ង់ កំពុងស្នើឲ្យមានការបញ្ចេញទ្រព្យបង្កកប្រហែល ២៤ពាន់លានដុល្លាររបស់ខ្លួននៅបរទេស ដែលជាផ្នែកមួយនៃដំណើការកិច្ចព្រមព្រៀង ដើម្បីឈានទៅរកការបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាការណ៍ថា គណៈប្រតិភូកំពូលរបស់អ៊ីរ៉ង់ កំពុងស្ថិតនៅប្រទេសកាតាហើយ បន្ទាប់ពីទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនកំពុងបញ្ចប់ក្របខ័ណ្ឌ ១៤ ចំណុចសម្រាប់កិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។

យ៉ាងណាមិញសារព័ត៌មានដដែល បានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះដែលជិតស្និទ្ធនឹងក្រុមចរចា បាននិយាយថា ៖” ទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ នឹងត្រូវបញ្ចេញ ក្នុងអំឡុងពេលនៃការចរចា ហើយចំនួនទឹកប្រាក់ទាំងនេះត្រូវបានប៉ាន់ប្រមាណថាមានរហូតដល់ ២៤ពាន់លានដុល្លារ ស្របបតាមអនុស្សរណៈយោគយល់គ្នាចំនួន ១៤ ចំណុច”។

Tasnim បានបន្ថែមឲ្យដឹងទៀតថា ប្រហែលពាក់កណ្តាលនៃចំនួនទឹកប្រាក់ទាំងនោះ គួរត្រូវបានផ្តល់ជូនមកកាន់អ៊ីរ៉ង់ភ្លាមៗ នៅពេលចាប់ផ្តើមនៃការប្រកាសអនុស្សរណៈនេះ ហើយចំនួនដែលនៅសេសសល់ នឹងត្រូវប្រគល់ឲ្យក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់។

គួរជម្រាបជូនផងដែរថា អ្នកចរចាកំពូលអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf រួមជាមួយរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi និងអភិបាលធនាគារកណ្តាល លោក Abdolnaser Hemmati បានទៅដល់ទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាជុំវិញកិច្ចព្រមព្រៀង ដែលឈានទៅរកការបញ្ចប់សង្គ្រាម ក្នុងពេលឆាប់ៗ៕​