អ៊ីរ៉ង់ អះអាងថាបានបើកការវាយប្រហារជាថ្មីទៅលើមូលដ្ឋានទ័ពអាកាសអាមេរិក ដើម្បីជាការសងសឹក

អន្តរជាតិ

កងឆ្នាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថាខ្លួនបានបើកការវាយប្រហារលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹកចំពោះការវាយប្រហារតាមអាកាសពីសំណាក់ទីក្រុងវ៉ាស៊ីនតោន មកលើទឹកដីរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយនៅថ្ងៃទី២៨ ឧសភាថា បន្ទាប់ពីសកម្មភាពឈ្លានពាននៅព្រឹកនេះ ដោយយោធាអាមេរិកមកលើទឹកដីរបស់អ៊ីរ៉ង់ ដូច្នេះមូលដ្ឋានទ័ពអាកាសអាមេរិកដែលប្រើជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារទាំងនោះ ត្រូវបានកំណត់ជាគោលដៅសម្រាប់ការវាយប្រហារសងសឹកវិញភ្លាមៗ។

ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយពីប្រព័ន្វផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា គោលដៅនៃការវាយប្រហាររបស់អ៊ីរ៉ង់ គឺលើអាកាសយានដ្ឋានយោធា Ali Al-Salem ដែលជាទីតាំងរបស់កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីិតាលី នៅគុយវ៉ែត។

ជុំវិញការប្រកាសរបស់អ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសលើទីក្រុងបាន់ដារអាបាស់ ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយនៅជិតច្រកសមុទ្រ Hormuz និងទីតាំងនៃមូលដ្ឋានកងទ័ពជើងទឹកយុទ្ធសាស្រ្តអ៊ីរ៉ង់។

មិនតែប៉ុណ្ណោះ យោងតាម Reuters ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសមួយផ្សេងទៀត ដែលផ្តោតលើគោលដៅយោធាអ៊ីរ៉ង់ ដោយលើកឡើងពីការគំរាមកំហែងដែលបង្កឡើងដោយទីតាំងនេះចំពោះកងកម្លាំង និងប្រតិបត្តិការដែនសមុទ្ររបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់៕​