តម្លៃប្រេងឆៅ ហក់ឡើងសារថ្មីក្រោយអ៊ីរ៉ង់បើកវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិកជាការសងសឹក

អន្តរជាតិ

តម្លៃប្រេងឆៅអន្តរជាតិហក់ឡើងខ្ពស់សារជាថ្មី ដោយកើនឡើងជាង ៣% គិតនៅត្រឹមថ្ងៃទី២៨ ខែឧសភា បន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ពួកគេបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិកមួយ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋាន Bandar Abbas របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ បានធ្វើឲ្យប្រេងឆៅប្រភេទ Brent កើនឡើង ៣,៥១ដុល្លារ ឬ ៣,៧៥ ដល់ ៩៧,៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ៣,៣១ដុល្លារ ឬ ៣,៧៣ ដល់ ៩១,៩ដុល្លារ។

យ៉ាងណាមិញ ជុំវិញហក់ឡើងនៃតម្លៃនេះ បានកើតឡើង បន្ទាប់ពីតម្លៃប្រេងឆៅស្តង់ដារទាំងពីរ បានធ្លាក់ចុះយ៉ាងគំហុគ កាលពីសប្តាហ៍មុន នៅចំពេលមានការរំពឹងទុកខ្ពស់លើលទ្ធភាពនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរ បន្ទាប់ពី កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសអាមេរិកមួយកន្លែង ដើម្បីជាការសងសឹកលើអាមេរិក ដែលបានបើកវាយប្រហារនៅជិតអាកាសយានដ្ឋាន Bandar Abbas របស់ខ្លួន៕​