ក្រុមហ៊ុន Nvidia ប្រកាសចាក់លុយវិនិយោគ ១៥០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ នៅតៃវ៉ាន់

អន្តរជាតិ

លោក Jensen Huang មហាសេដ្ឋីអាមេរិក មានដើមកំណើតមកពីតៃវ៉ាន់ បានប្រកាសនៅថ្ងៃទី២៧ ឧសភាថា ក្រុមហ៊ុន Nvidia របស់លោក នឹងវិនិយោគទឹកប្រាក់ចំនួន ១៥០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ នៅតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Chosun។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសរបស់លោក Huang នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលពិធីបើកការដ្ឋានសាងសង់ទីស្នាក់កណ្តាលរបស់ Nvidia នៅទីក្រុងតៃប៉ិ​។ តៃវ៉ាន់ ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលស្នូននៃការធ្វើបដិវត្តន៍បច្ចេកវិទ្យា AI របស់ពិភពលោក។

មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិរូបនេះ បាននិយាយទៀតថា ទាំងបន្ទះឈីប ការវេចខ្ចប់ទំនើប ប្រព័ន្ធ AI និងប្រព័ន្ធកុំព្យូទ័រទំនើប AI សុទ្ធសឹងតែត្រូវបានផលិតឡើងនៅតៃវ៉ាន់ ខណៈពេលដែល Nvidia ក៏បានបង្ហាញផែនការជួលបុគ្គលិកបន្ថែមប្រហែល ៤ ០០០ នាក់ នាក់បន្ទាប់ពីការបញ្ចប់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននេះបញ្ចប់ការសាងសង់ នៅឆ្នាំ២០៣០ ខាងមុខ។

គួរជម្រាបជូនផងដែរថា កាលពីបួនទៅប្រាំឆ្នាំមុន Nvidia បានចំណាយប្រាក់ចំនួន ១០-១៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅតៃវ៉ាន់ ប៉ុន្តែឥឡូវនេះ បានកើនឡើងដល់ ១០០ពាន់លានដុល្លារ ហើយនៅពេលអនាគត អាចនឹងឈានដល់ ១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ៕​