មកដឹងអំពីតម្លៃសិក្សនៅក្នុងសាកលវិទ្យាល័យល្អដាច់គេនៅលើពិភពលោក Oxford 

អន្តរជាតិ

ការសិក្សានៅ សាកលវិទ្យាល័យ Oxford (University of Oxford) ដែលជាសាកលវិទ្យាល័យលំដាប់កំពូលក្នុងពិភពលោក មានតម្លៃសិក្សាខុសៗ គ្នាទៅតាម សញ្ជាតិ/ស្ថានភាពស្នាក់នៅ និង មុខជំនាញ ដែលសិស្សនិស្សិតជ្រើសរើស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញខាងក្រោមនេះជាព័ត៌មានត្រួសៗ អំពីតម្លៃនៃការសិក្សា នៅក្នុងសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស៖

១. ថ្លៃសិក្សាសម្រាប់និស្សិតអន្តរជាតិ (Overseas Students)

សម្រាប់និស្សិតដែលមកពីក្រៅប្រទេស (រួមទាំងប្រទេសកម្ពុជា) ថ្លៃសិក្សាមានតម្លៃខ្ពស់ជាងនិស្សិតក្នុងស្រុក ដោយគិតជាមធ្យមក្នុងមួយឆ្នាំ៖

សម្រាប់ថ្នាក់បរិញ្ញាបត្រ មានតម្លៃចន្លោះពី ៣៧ ៣០០ ផោន ដល់ ៦២ ៨០០ ផោន (ប្រហែល  ​៤៨ ០០០ដុល្លារ ដល់ ៨០ ០០០ដុល្លារ) ក្នុងមួយឆ្នាំ។

សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត មានតម្លៃចន្លោះពី ២៦ ០០០ ផោន ដល់ជាង ៥០ ០០០ ផោន ក្នុងមួយឆ្នាំ (អាស្រ័យលើជំនាញ)។ ហើយសម្រាប់កម្មវិធីសិក្សាពិសេស MBA  អាចមានតម្លៃចាប់ពី ៧៨ ០០០ផោនឡើងទៅ ក្នុងមួយកម្មវិធី។

២. ថ្លៃសិក្សាសម្រាប់និស្សិតក្នុងស្រុក (Home Students – ចក្រភពអង់គ្លេស)

សម្រាប់និស្សិតដែលមានសញ្ជាតិអង់គ្លេស ឬមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេស ថ្លៃសិក្សាត្រូវបានកំណត់កម្រិតដោយរដ្ឋាភិបាល។ សម្រាប់ថ្នាក់បរិញ្ញាបត្រ មានតម្លៃប្រហែលជិត ១០ ០០០ផោន ក្នុងមួយឆ្នាំ។ 

គួរជម្រាបជូនផងដែរថា Oxford មានកម្មវិធីអាហារូបករណ៍ជាច្រើនសម្រាប់និស្សិតអន្តរជាតិដែលមានសមត្ថភាពខ្ពស់ផងដែរ ដូចជា៖

-Clarendon Fund: ផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភការរស់នៅសម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា (Master/PhD)។

-Reach Oxford Scholarship: សម្រាប់និស្សិតមកពីប្រទេសកំពុងអភិវឌ្ឍដែលចង់រៀនថ្នាក់បរិញ្ញាបត្រ។