ថៃ​ គ្រោងប្តឹងអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការហាមឃាត់ការនាំចូលបង្គារបស់ម៉ាឡេស៊ី

អន្តរជាតិ

អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយថា ប្រទេសថៃត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងវេទិកាអាស៊ាន អំពីការផ្អាកជាបណ្ដោះអាសន្នរបស់ប្រទេសម៉ាឡេស៊ី លើការនាំចូលបង្គាថៃ ប្រសិនបើការចរចាទ្វេភាគីមិនអាចដោះស្រាយបញ្ហានេះបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន FMT ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បាននិយាយថា ក្រសួងពាណិជ្ជកម្មថៃបានណែនាំការិយាល័យទីក្រុងគូឡាឡាំពួររបស់ខ្លួនឱ្យតាមដានការវិវត្តន៍យ៉ាងដិតដល់បន្ទាប់ពីការផ្អាកដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមិថុនា។

គួរឲ្យដឹងផងដែរថា ចនលារបស់ប្រទេសម៉ាឡេស៊ីនេះ គឺជាផ្នែកមួយនៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើផលិតនេសាទពីប្រទេសថៃ ដោយក្នុងការបង្គាជាច្រើនប្រភេទត្រូវបានរងផលប៉ះពាល់ នឹងមិនអាចនាំចេញមកកាន់ប្រទេសម៉ាឡេស៊ី បាននោះឡើយ។

យ៉ាងណាមិញ លោកស្រី Ratchada បាននិយាយទៀតថា រដ្ឋាភិបាលថៃ នៅតែប្តេជ្ញាដោះស្រាយបញ្ហានេះ តាមរយៈការពិភាក្សាទ្វេភាគី ហើយប្រសិនបើវានៅតែមិនអាចដោះស្រាយបាន នោះប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកយកបញ្ហានេះ ទៅកាន់វេទិកា WTO និងអាស៊ាន។

ជុំវិញការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលប្រទេសថៃដាក់ចេញវិធានការមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្អាកនេះ ទៅលើអ្នកចិញ្ចឹមបង្គា និងអ្នកនាំចេញបង្គា។

លោកស្រី Ratchada បាននិយាយថា នាយករដ្ឋមន្ត្រី លោក Anutin Charnvirakul បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានលើអ្នកចិញ្ចឹមបង្គា ជាពិសេសអ្នករស់នៅភាគខាងត្បូងប្រទេសថៃ ហើយបានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធឱ្យទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃបង្គា ខណៈពេលដែលរដ្ឋាភិបាលមានការធានាទីផ្សារជំនួសសម្រាប់អ្នកផលិតដែលរងផលប៉ះពាល់។

ជម្រាបជូនផងដែរថាកន្លងមក ប្រទេសថៃ ធ្លាប់បាននាំចេញបង្គាប្រហែល ៤០០ តោន ដែលមានតម្លៃប្រមាណ ៤៤លានបាត (១,៣៥លានដុល្លារ) ក្នុងមួយខែ ទៅកាន់ប្រទេសម៉ាឡេស៊ី៕​