ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះទើបតែដាក់បង្ហាញយន្តហោះថ្មីដែលត្រូវបានកែច្នៃសម្រាប់ដឹកប្រធានាធិបតី ដែលជាអំណោយរបស់ប្រទេសកាតា មានឈ្មោះថា «Flying White House» ឬ «សេតវិមានលើវេហា» សម្រាប់ជំនួសយន្តហោះ Air Force One ចាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយនៅក្នុងពិធីសម្ពោធយន្តហោះថ្មីនេះថា ៖” យន្តហោះនេះអាចត្រូវបានចាត់ទុកថាជាយន្តហោះដ៏ប្រណីតបំផុតនៅលើពិភពលោក។ យន្តហោះនេះត្រូវបានផ្លាស់ប្តូរទៅជាសេតវិមានលើវេហាដ៏ប្រណីតដែលមិនធ្លាប់មានពីមុនមក។ ហើយខ្ញុំចង់បង្ហាញពីការដឹងគុណរបស់ខ្ញុំចំពោះប្រទេសកាតាដែលបានផ្តល់អំណោយយន្តហោះនេះ”។
គួរឲ្យដឹងថា យន្តហោះប្រភេទ Boeing 747-8 ដែលមានតម្លៃប្រហែល ៤០០លានដុល្លារ ត្រូវបានប្រទេសកាតាផ្តល់ជាអំណោយដល់សហរដ្ឋអាមេរិកក្នុងខែឧសភា ឆ្នាំ២០២៥ ដើម្បីបំលែងទៅជាយន្តហោះសម្រាប់ដឹកប្រធានាធិបតីថ្មី។
ជម្រាបជូនទៀតថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានយន្តហោះ Boeing 747 ចំនួនពីរគ្រឿង ដែលត្រូវបានកែច្នៃទៅជាយន្តហោះ Air Force One ដោយបានបម្រើការជាប្រធានាធិបតីអាមេរិកអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ប៉ុន្តែថ្មីៗនេះមួយក្នុងចំណោមយន្តហោះពីរគ្រឿងនោះ ត្រូវបានប្រកាសដាក់ឲ្យចូលនិវត្តន៍ ក្រោយពីដឹកប្រធានាធិបតីលោក ត្រាំ ទៅកាន់ប្រទេសបារាំង សម្រាប់កិច្ចប្រជុំកំពូល G7៕

