ធនាគារកណ្តាលអាមេរិក Fed ទំនងដំឡើងអត្រាការប្រាក់ជាលើកដំបូង នៅខែកញ្ញាខាងមុខ

អន្តរជាតិ

យោងតាមទិន្នន័យសេដ្ឋកិច្ចចុងក្រោយបំផុតមួយរបស់សហរដ្ឋអារិកបាននាំឲ្យវិនិយោគិន និងធនាគារធំៗជាច្រើនព្យាករថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) នឹងចាប់ផ្តើមដំឡើងអត្រាការប្រាក់របស់ខ្លួន នៅក្នុងខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៥ ខែមិថុនា ទិន្នន័យជួញដូរនាពេលអនាគតរបស់ក្រុមហ៊ុនវិភាគ CME Group បានបង្ហាញថា វិនិយោគិនបានកាត់បន្ថយការព្យាការរបស់ពួកគេលើការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ដែលអាចនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំនាខាងកក្កដា។ ប្រូបាបដែលការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកក្កដានោះមានត្រឹមតែ ៣០% ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពីជិត ៤០% ពីការព្យាករមុន។

តែទោះជាយ៉ាងណាក៏ដោយ ប្រូបាបដែលធនាគារកណ្តាលសហរដ្ឋអាមេរិក អាចដំឡើងអត្រាការប្រាក់នៅក្នុងខែកញ្ញា បានកើនឡើងដល់ ៨០%។ នៅក្នុងកិច្ចប្រជុំសប្តាហ៍មុន ធនាគារកណ្តាលសហរដ្ឋអាមេរិក បានបន្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនឱ្យផ្លាស់ប្តូរនៅចន្លោះពី ៣,៥-៣,៧៥% ដដែល។

ទន្ទឹមនឹងនេះ​ កាលពីសប្តាហ៍មុន ធនាគារធំៗដូចជា Bank of America (BofA) និង Deutsche Bank ក៏បានរំពឹងថា ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងដំឡើងអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខនេះផងដែរ។ នេះគឺដោយសារតែភាពរឹងមាំជាបន្តបន្ទាប់នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងជំហរអព្យាក្រឹតរបស់ប្រធាន Fed ថ្មី លោក Kevin Warsh។

គួរជម្រាបជូនផងដែរថា ការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់នេះ បានកើតឡើង បន្ទាប់ពីមានទិន្នន័យពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានបង្ហាញថាសន្ទស្សន៍ចំណាយផ្ទាល់ខ្លួន (PCE) ក្នុងខែឧសភាបានកើនឡើង ៤,1% ធៀបនឹងឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក។ PCE គឺជាវិធានការអតិផរណាដែលធនាគារកណ្តាលសហរដ្ឋអាមេរិកតែងតែធ្វើការម្រេចចិត្តចំពោះការដំឡើងអត្រាការប្រាក់របស់ខ្លួន៕​