ប្រេងឆៅពិភពលោកបន្តធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មាន រយៈពេល ៤ខែ

អន្តរជាតិ

តម្លៃប្រេងឆៅប្រភេទ Brent ឥឡូវនេះបានធ្លាក់ចុះអស់ជាង ៧០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតដ៏ទាបបំផុតមិនធ្លាប់មានចាប់តាំងពីដើមខែមីនា នៅពេលដែលជម្លោះបានផ្ទូះឡើងជាលើកដំបូងនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរនៅថ្ងៃទី១ ខែកក្កដា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះជិត ២% មកត្រឹម ៧១,៥០ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១,៣% មកត្រឹម ៦៨,៥០ដុល្លារក្នុងមួយបារ៉ែល។ ទាំងនេះ គឺជាកម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលបួនខែចុងក្រោយ។

គួរឲ្យដឹងថាទីផ្សារប្រេងឆៅបានធ្លាក់ចុះ ខណៈពេលដែលវិនិយោគិនមានសុទិដ្ឋិនិយមអំពីការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឲ្យក្តីបារម្ភអំពីការផ្គត់ផ្គង់ហាក់មានភាពធូរស្រាលឡើងវិញ។

គួរជម្រាបជូនផងដែរថា ចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz កំពុងងើបឡើងវិញ ស្របពេលអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា លំហូរប្រេងឆ្លងកាត់ផ្លូវទឹកនេះ ក៏បានវិលត្រឡប់ទៅរកកម្រិតមុនសង្គ្រាមវិញផងដែរ ប៉ុន្តែមិនបានផ្តល់តួលេខជាក់លាក់នៅឡើយទេ៕​