ទំហំពាណិជ្ជកម្មអាមេរិក និងសភាពអឺរ៉ុប កើនឡើងដល់កម្រិតខ្ពស់បំផុត ទោះបីជារងសម្ពាធពីពន្ធ

អន្តរជាតិ

ទំហំពាណិជ្ជកម្មទំនិញរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងចំនួន ៨៧៥ពាន់លានអឺរ៉ូ (១ទ្រីលានដុល្លារ) កាលពីឆ្នាំមុន ទោះបីជាមានរងសម្ពាធពន្ធគយខ្ពស់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងទៅតាមការស្រាវជ្រាវរបស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ ឬហៅកាត់ថា IW បានរកឃើញថា ការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៧,៧% ដល់ ៥៨០ពាន់លានអឺរ៉ូ ខណៈពេលដែលការនាំចូលរបស់សហរដ្ឋអាមេរិកទៅកាន់សហភាពអឺរ៉ុបបានកើនឡើង ២,២% ដល់ ២៩៥ពាន់លានអឺរ៉ូ ដែលជំរុញឱ្យអតិរេកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបកើនឡើងដល់ជិត ២៨៥ពាន់លានអឺរ៉ូ។

ជុំវិញរបាយការណ៍នេះបានសន្មតថាការកើនឡើងមួយចំនួនគឺដោយសារតែការមានការនាំចូលទំនិញមកស្តុកទុកជាមុន មុនពេលមានវិធានការពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិកដែលត្រូវបានចូលជាធរមាននៅក្នុងខែមេសា។

ប៉ុន្តែទោះបីជាមានការកើនឡើងខ្ពស់ក៏ដោយ វាហាក់មិនបានបិទបាំងការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររបស់ EU នោះឡើយ ជាពិសេសចំពោះវិស័យរថយន្តរបស់អាល្លឺម៉ង់។ ការនាំចេញរថយន្ត និងគ្រឿងបន្លាស់របស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២០,៤% ក្នុងឆ្នាំ២០២៥ ដោយប្រទេសអាល្លឺម៉ង់ ដែលរួមចំណែកធំជាងគេ ក្នុងការនាំចេញរថយន្តពីសហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះរហូតដល់ ១៨,៩%៕​