តម្លៃមាសអន្តរជាតិបន្តធ្លាក់ចុះសារជាថ្មី ចំពេលភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើង

អន្តរជាតិ

តម្លៃមាសពិភពលោក ត្រូវបានគេរាយការណ៍ថាបានបន្តធ្លាក់ចុះមកនៅក្រោម ៤ ១០០ដុល្លារ ក្នុងមួយអោន បន្ទាប់ពីបើកការជួញដូរឡើងវិញនៅថ្ងៃទី៨ ខែកក្កដានេះ ដោយសារភាពតានតឹងកំពុងកើនឡើងសារថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការវិឌ្ឍនៅមជ្ឈិមបូព៌ានាពេលថ្មីនេះ បានបណ្តាលឲ្យតម្លៃមាសធ្លាក់ចុះយ៉ាងខ្លាំង ដោយនៅពេលបិទការជួញដូរនៅថ្ងៃទី៧ ខែកក្កដា មាសមួយអោនបានធ្លាក់ចុះជិត ៦០ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ១០៤ដុល្លារក្នុងមួយអោន។ ហើយគិតនៅត្រឹមព្រឹកថ្ងៃទី៨ នេះ តម្លៃមាសបានបន្តធ្លាក់ចុះដល់ក្រោម ៤ ១០០ដុល្លារ។

គួរឲ្យដឹងផងដែរថា ជុំវិញការធ្លាក់ចុះនេះ កើតឡើងចំពេលវិនិយោគិន​ឥឡូវនេះ​កំពុង​រង់ចាំ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​កាលពីខែមិថុនា​របស់​ធនាគារ​កណ្តាលរបស់សហរដ្ឋអាមេរិក សម្រាប់តម្រុយបន្ថែមពាក់ព័ន្ធទៅនឹងគោលនយោបាយរូបិយវត្ថុរបស់ពួកគេ ជាពិសេសពាក់ព័ន្ធទៅលើការកំណត់ត្រាការប្រាក់របស់ស្ថាប័ននេះផងដែរ៕​