មហាសេដ្ឋីបាល់ទាត់ Ronaldo ទំនងពន្យារពេលពិធីមង្គលការ ក្រោយព័រទុយហ្គាល់ធ្លាក់ពី World Cup

អន្តរជាតិ

កំពូងតារាបាល់ទាត់ឆ្នើម Cristiano Ronaldo និងគូដណ្តឹងអ្នកនាង Georgina Rodriguez ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា កំពុងពន្យារពេលពិធីមង្គលការរបស់ពួកគេ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំឮកផងដែរថា នៅក្នុងអំឡូងការសន្ទនាជាមួយអ្នកកាសែត Pier Morgan មុនពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក Ronaldo បានចែករំលែកថារូបលោកចង់ឈ្នះការប្រកួត World Cup ហើយរៀបការបន្ទាប់ពីនោះ។ ប៉ុន្តែបន្ទាប់ពីបរាជ័យក្នុងការសម្រេចគោលដៅទីមួយ មានពាក្យចចាមអារ៉ាមថា គោលដៅទីពីរក៏នឹងត្រូវបានពន្យារពេលផងដែរ។

ជាមួយគ្នានេះ យោងតាមទំព័រអ្នកគាំទ្របាល់ទាត់ Football & Witball បានសរសេរផងដែរថា ៖”បន្ទាប់ពីការធ្លាក់ចេញរបស់ក្រុមព័រទុយហ្គាល់ ក្រោមថ្វីជើងរបស់អេស្ប៉ាញមក Ronaldo ត្រូវបានគេរាយការណ៍ថាមានអារម្មណ៍ថា ពិធីមង្គលការរបស់លោក ហាក់ដូចជាការអបអរសាទរជ័យជម្នះ World Cup របស់អ្នកដទៃ។ ដូច្នេះហើយ ទើបអនាគតគូស្វាមីភរិយានេះ បានសម្រេចចិត្តពន្យារពេលពិធីមង្គលការវិញ”។

គួរជម្រាបជូនថា ដំបូងឡើយ គូស្នេហ៍នេះ គ្រោងនឹងរៀបចំពិធីមង្គលការភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍ World Cup ដើម្បីអបអរសាទរទាំងភាពជោគជ័យក្នុងអាជីព និងសុភមង្គលគ្រួសារ។ តែទោះជាយ៉ាងណាក៏ដោយ ក្តីស្រមៃរបស់ Ronaldo ក្នុងព្រឹត្តិការណ៍ World Cup ត្រូវបានបំផ្លាញដោយការចាញ់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងលទ្ធផល ០-១ របស់ក្រុមព័រទុយហ្គាល់ នៅវគ្គ១៦ ក្រុមចុងក្រោយ កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ៕​