លោក Sergii Koretskyi ប្រធានទីភ្នាក់ងារថាមពលរដ្ឋ ថ្មីៗនេះត្រូវបានតែងតាំងឲ្យក្លាជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយដើម្បីរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Volodymyr Zelensky។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៦ ខែកក្កដាកន្លងទៅ សភាអ៊ុយក្រែនបានអនុម័តការតែងតាំងលោក Sergiy Koretsky ដែលជាប្រធានក្រុមហ៊ុនថាមពលរដ្ឋ Naftogaz ឲ្យក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះគឺជាផ្នែកមួយនៃការរៀបចំរដ្ឋាភិបាលឡើងវិញដ៏ចម្រូងចម្រាសបំផុតមួយ ក្រោមការបញ្ជារបស់លោក Zelensky។
លោក Zelensky ពីមុនបានតែងតាំងលោក Koretskyi សម្រាប់តំណែងជាអធិការបតី ដោយបានអះអាងរូបលោកគឺជាបេក្ខជនដែលត្រៀមខ្លួនបានល្អបំផុត និងមានអាទិភាពច្បាស់លាស់សម្រាប់រៀបចំផែនការផ្សេងៗនាពេលអនាគត។
លោក Koretskyi ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Naftogaz ដែលជាក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥។ ក្រុមហ៊ុននេះទទួលខុសត្រូវក្នុងការនាំចូល ទាញយក និងរក្សាទុកឧស្ម័នធម្មជាតិអ៊ុយក្រែន ដែលជាឥន្ធនៈដ៏សំខាន់សម្រាប់ការផលិតអគ្គិសនី និងកំដៅរបស់ប្រទេសក្នុងអំឡុងខែរដូវរងា ជាពិសេសនៅពេលដែលរុស្ស៊ីបង្កើនការវាយប្រហារកាន់តែខ្លាំង។
គួរជម្រាបជូនថា លោក Koretskyi នឹងជំនួសតំណែងរបស់លោកស្រី Yulia Svyrydenko ដែលបានលាលែងពីតំណែងកាលពីដើមសប្តាហ៍នេះ។ ជុំវិញការចុះចេញពីតំណែងរបស់លោកស្រី Yulia នេះ ហាក់មិនត្រូវបានគេបញ្ជាក់ហេតុផលច្បាស់លាស់ណាមួយនោះទេ ដោយគ្រាន់តែបញ្ជាក់ថា អ៊ុយក្រែនកំពុងឆ្លងកាត់ការផ្លាស់ប្តូរយុទ្ធសាស្ត្រនយោបាយ និងរុះរើរដ្ឋាភិបាលទ្រង់ទ្រាយធំ៕

