មេធំ Meta វ៉ាដាច់មេធំក្រុមហ៊ុន Dell ឡើងតំណែងជាអ្នកមានដាច់គេទី៥ នៅលើលោក

អន្តរជាតិ

លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានវ៉ាដាច់លោក Michael Dell ស្ថាបនិកក្រុមហ៊ុន Dell Technologies ឡើងតំណែងជាមហាសេដ្ឋីមានបំផុតលំដាប់ទីប្រាំរបស់ពិភពលោក បន្ទាប់ពីការធ្លាក់ចុះនៃភាគហ៊ុនក្រុមហ៊ុន Dell ដែលបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Michael Dell ថយចុះយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញថាភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies បានធ្លាក់ចុះ ៣,៣% កាលពីដើមសប្តាហ៍នេះ ដែលជាការបន្តធ្លាក់ចុះ ៨,៨% កាលពីសប្តាហ៍មុន។

ការធ្លាក់ចុះនេះបានកាត់បន្ថយលុយប្រហែល ២ពាន់លានដុល្លារពីទ្រព្យសម្បត្តិសរុបរបស់លោក Dell មកនៅត្រឹម ២២១,១ពាន់លានដុល្លារ ខណៈដែលធ្វើឲ្យលោក Mark Zuckerberg ហក់មកឈរលើវិញ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាង ២២២ពាន់លានដុល្លារ។

គួរជម្រាបជូនផងដែរថា មហាសេដ្ឋីកំពូលទាំងពីររូបនេះ តែងតែផ្លាស់ប្តូរចំណាត់ថ្នាក់គ្នាជាញឹកញាប់ ដោយកាលពីចុងខែឧសភា លោក Dell បានវ៉ាដាច់លោក Mark ដើម្បីក្លាយជាអ្នកមានលំដាប់ទីប្រាំមួយរបស់ពិភពលោក បន្ទាប់ពីការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies ដែលបានបន្ថែមទឹកប្រាក់ប្រហែល ៣៥,៨ពាន់លានដុល្លា ទៅក្នុងទ្រព្យសរុបរបស់លោកក្នុងរយៈពេលតែមួយថ្ងៃ៕​