លោក Sergey Brin ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Google បានវ៉ាដាច់មេធំរបស់ក្រុមហ៊ុន Amazon លោក Jeff Bezos ដើម្បីឡើងមកគ្រងតំណែងជាអ្នកមានដាច់គេទី៣ នៅលើពិភពលោក។

ទ្រព្យសម្បត្តិសរុបរបស់លោក Brin បានកើនឡើងដល់ចំនួនសរុបប្រមាណជាង ២៥៤ពាន់លានដុល្លារ ខណៈពេលដែលទ្រព្យសម្បត្តិរបស់លោក Bezos មានចំនួនសរុបប្រមាណជាង ២៤៩ពាន់លានដុល្លារ។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៧៤,៦ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៧៦,៣ពាន់លានដុល្លារ
3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៤,៩ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤៩,៩ពាន់លានដុល្លារ
5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៥,៤ពាន់លានដុល្លារ
6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១១,២ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៩,៤ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៦៥,៩ពាន់លានដុល្លារ
9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,៣ពាន់លានដុល្លារ
10.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,៥ពាន់លានដុល្លារ៕

