EU ពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ ជុំវិញការបំពានច្បាប់ទីផ្សារឌីជីថល

អន្តរជាតិ

សហភាពអឺរ៉ុប (EU) បានដាក់ពិន័យលើក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ៨៩០លានអឺរ៉ូ (១ពាន់លានដុល្លារ) ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះថាបានបំពានច្បាប់ផ្តាច់មុខឌីជីថល (DMA) ជាមួយនឹងការទាក់ទាញអ្នកប្រើប្រាស់ឲ្យទៅរកសេវាកម្ម និងកម្មវិធីរបស់ខ្លួន និងធ្វើឲ្យដៃគូប្រកួតប្រជែងខាតបង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមគណៈកម្មការអឺរ៉ុប (EC) ក៏បានបង្ហាញឲ្យដឹងផងដែរថា ក្រុមហ៊ុន Google បានទាញយកផលប្រយោជន៍ពីកម្មវិធី Google Play និង Google Search ដែលជាម៉ាស៊ីនស្វែងរកដ៏ធំជាងគេបំផុតរបស់ពិភពលោក ដើម្បីទាក់ទាញអ្នកប្រើប្រាស់ នៅក្នុងវិស័យលេចធ្លោជាច្រើន ដូចជាការដើរទិញឥវ៉ាន់ ការធ្វីដំណើរ ហ្គេម និងការបកប្រែភាសាជាដើម។

ទន្ទឹមនឹងនេះ លោកស្រី Teresa Ribera អនុប្រធានប្រតិបត្តិនៃគណៈកម្មការសម្រាប់ការផ្លាស់ប្តូរស្អាត យុត្តិធម៌ និងប្រកួតប្រជែង បាននិយាយថា៖” អ្នកប្រើប្រាស់អឺរ៉ុបមានសិទ្ធិត្រូវបានប្រាប់ដោយអ្នកអភិវឌ្ឍកម្មវិធីថាត្រូវចុះឈ្មោះសម្រាប់ការផ្តល់ជូនល្អបំផុតនៅទីណា មិនមែនបង្ខំឲ្យអ្នកប្រើប្រាស់ត្រូវតែប្រើសេវាកម្មរបស់ខ្លួននោះឡើយ”។

គួរជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google ក៏បានចាញ់បណ្តឹងឧទ្ធរណ៍របស់ខ្លួនចំពោះការពិន័យប្រឆាំងនឹងច្បាប់ផ្តាច់មុខឌីជីថល ចំនួន ៤,៥ពាន់លានដុល្លារដែលដាក់ដោយសហភាពអឺរ៉ុបផងដែរ ចំពោះការរឹតបន្តឹងការប្រកួតប្រជែង និងការកាត់បន្ថយជម្រើសរបស់អ្នកប្រើប្រាស់តាមរយៈការត្រួតត្រានៃប្រព័ន្ធប្រតិបត្តិការ Android ចល័តរបស់ខ្លួន៕​