Meta ចាប់ដៃជាមួយ BlackRock សហការគ្នាវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យតម្លៃ ១៤ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Meta Platforms និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មធំជាងគេបំផុតរបស់ពិភពលោក BlackRock កាលពីថ្ងៃទី២៨ កក្កដា បានប្រកាសពីគម្រោងវិនិយោគរួមគ្នាមួយដើម្បីអភិវឌ្ឍ និងដំណើរការបរិវេណមជ្ឈមណ្ឌលទិន្នន័យមួយនៅទីក្រុង El Paso រដ្ឋ Texas ដែលត្រូវចំណាយទឹកប្រាក់អស់ប្រហែល ១៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា ជុំវិញការប្រណាំងប្រជែងដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗជាច្រើនៗងាកទៅរកការលក់ប័ណ្ណបំណុលដែលមានតម្លៃរាប់សិបពាន់លានដុល្លារ និងស្វែងរកដើមទុនខាងក្រៅពីអ្នកគ្រប់គ្រងមូលនិធិដូចជា BlackRock ដោយសារតែទំហំវិនិយោគដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក។

យ៉ាងណាមិញ ក្រុមហ៊ុន Meta បាននិយាយថា មូលនិធិដែលគ្រប់គ្រងដោយ BlackRock នឹងកាន់កាប់ភាគហ៊ុនសរុបចំនួន ៨០% នៅក្នុងគម្រោងវិនិយោគនេះ ដោយក្រុមហ៊ុន Meta រក្សាភាគហ៊ុន ២០% ដែលនៅសល់។

គួរជម្រាបជូនផងដែរថា ដើម្បីជាផ្នែកមួយនៃការវិនិយោគលើគម្រោងនេះ BlackRock នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈប័ណ្ណបំណុលចំនួន ១២,៥ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Meta ក៏ត្រូវចំណាយប្រហែលជាង ១ពាន់លានដុល្លារដើម្បីរក្សាភាពជាម្ចាស់កម្មសិទ្ធិនៃគម្រោងនេះផងដែរ៕​