តំណែងមហាសេដ្ឋីកំពូលៗរបស់ពិភពលោកហាក់មិនមានការប្រែប្រួលនោះឡើយ ឈានចូលខែថ្មីនេះ ដោយស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នៅតែបន្តជាប់តំណែងជាមហាសេដ្ឋីមានដាច់គេលើដលោកដដែល។

យោងតាម Forbes ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់នៅលើពិភពលោក គិតនៅត្រឹមថ្ងៃទី១ ខែសីហា ឆ្នា២០២៦ នេះ៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៦៩០,១ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៩២,១ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៧៨,១ពាន់លានដុល្លារ
4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦៩,៤ពាន់លានដុល្លារ
5.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៩,២ពាន់លានដុល្លារ
6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,៣ពាន់លានដុល្លារ
7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧៣,៦ពាន់លានដុល្លារ
8.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៧,៥ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦,២ពាន់លានដុល្លារ
10.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,១ពាន់លានដុល្លារ៕

