ភរិយាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ ចូលក្នុងបញ្ជីមហាសេដ្ឋីមានដាច់គេបំផុតទាំង ១ ០០០ របស់ពិភពលោក ជាលើកដំបូង

អន្តរជាតិ

លោកស្រី Pham Thu Huong ភរិយារបស់កំពូលអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong បានចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង ១ ០០០ នាក់របស់ពិភពលោកជាលើកដំបូង ខណៈពេលដែលទ្រព្យសម្បត្តិរបស់លោកស្រីបានកើនឡើងដល់ ៤,៥ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Huong ដែលបច្ចុប្បន្នជាស្ត្រីមានបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ បានជាប់ចំណាត់ថ្នាក់ទី ៩៦៣ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ទស្សាវដ្តី Forbes។ អនុប្រធានក្រុមហ៊ុន Vingroup រូបនេះ ទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ដែលដឹកនាំដោយស្វាមីរបស់លោកស្រីផ្ទាល់។

គួរឲ្យដឹងថា ទ្រព្យសម្បត្តិសរបស់លោកស្រី Huong បានកើនឡើងជិត ២០០លានដុល្លារបន្ថែមទៀត ឬ ៤,៦៧% ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ខណៈពេលដែលភាគហ៊ុនរបស់ Vingroup បានឡើងដល់ចំនួនបំបែកកំណត់ត្រា ដែលធ្វើឲ្យទ្រព្យសរុបរបស់លោកស្រី ហក់ឡើងខ្ពស់បែបនេះ។

ជម្រាបជូនថា នៅអាស៊ីអាគ្នេយ៍ លោកស្រី Huong ស្ថិតនៅលំដាប់ទី៥៤ ក្នុងអ្នកមានបំផុត ដោយតាមពីក្រោយ លោកស្រី Marina Budiman មកពីប្រទេសឥណ្ឌូណេស៊ី ដែលជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន DCI Indonesia ដែលមានទ្រព្យសម្បត្តិសរុបប្រហែល ៦ពាន់លានដុល្លារ៕​