តម្លៃប្រេងពិភពលោក បន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ខែចុងក្រោយ

អន្តរជាតិ

តម្លៃប្រេងឆៅពិភពលោក ទាំងប្រភេទ Brent និង WTI របស់សហរដ្ឋអាមេរិក បានកើនឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែលដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចុងវគ្គជួញដូរចុងក្រោយថ្ងៃទី១០ ខែកញ្ញា តម្លៃប្រេងឆៅ Brent បានកើនឡើង ៦,៣% ដល់ ១០៧,៦ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅ WTI របស់អាមេរិកបានកើនឡើង ៦,៧% ដល់១០២ ដុល្លារក្នុងមួយបារ៉ែល។ គិតរហូតមកដល់ថ្ងៃទី១១ ខែកញ្ញា តម្លៃប្រេងទាំងពីរប្រភេទនេះបានបន្តកើនឡើង ១ដុល្លារបន្ថែមទៀត ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភាមក។

គួរឲ្យដឹងថាទីផ្សារប្រេងសកលមានការកើនឡើង ខណៈពេលដែលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងនៅសប្តាហ៍នេះ។ ចាប់តាំងពីដើមខែមក តម្លៃបានកើនឡើងជាង ១៨% រួចមកហើយ ដោយសារអ្នកវិនិយោគរៀបចំខ្លួនសម្រាប់លទ្ធភាពនៃជម្លោះដែលបន្តអូសបន្លាយនៅមជ្ឈិមបូព៌ា៕​