ក្រុមហ៊ុនខ្នាតយក្ស Google និង Apple កំពុងជ្រើសរើសបុគ្គលិកជំនាញខាងរូបិយប័ណ្ណឌីជីថលមកធ្វើការ

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សពីរ គឺ Google និង Apple កំពុងស្វែងរកអ្នកជំនាញខាងទ្រព្យសកម្មឌីជីថល ដោយផ្តោតលើកាក់ Stablecoins និងការបំប្លែងសិទ្ធិកាប់កាប់រូបិយប័ណ្ណឌីជីថលទៅលើទ្រព្យសកម្មពិភពពិត (Real-World Asset Tokenization – RWA)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CoinDesk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Google និង Apple កំពុងស្វែងរកបុគ្គលិកដែលមានជំនាញច្បាស់លាស់លើទ្រព្យសកម្មឌីជីថល ជាពិសេសនៅពេលដែល Google Cloud កំពុងជ្រើសរើសបុគ្គលិកសម្រាប់តំណែង Industry Principal Architect នៅទីក្រុងហុងកុង ដែលទទួលខុសត្រូវធ្វើការជាមួយអ្នកអភិវឌ្ឍប្រព័ន្ធ (Protocol Developers) បណ្តាញផ្លាស់ប្តូររូបិយប័ណ្ណ (Exchanges) អ្នកថែរក្សាទ្រព្យសកម្ម (Custodians) និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីធ្វើការបំប្លែងកាក់ឌីជីថលទៅជាទ្រព្យសកម្មពិភពពិត (RWAs) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។

ទន្ទឹមនឹងនេះ Apple ក៏កំពុងពង្រីកខ្លួនចូលទៅក្នុងវិស័យទ្រព្យសកម្មឌីជីថលនេះផងដែរ។ ក្រុមហ៊ុនកំពុងស្វែងរកបុគ្គលិកជំនាញសម្រាប់តំណែង Apple Pay Financial Product Strategy Lead ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋ California ឬនៅទីក្រុងញូវយ៉ក។ តំណែងនេះផ្តោតលើផលិតផលសម្រាប់ Apple Card, Apple Cash, ការទូទាត់ប្រាក់រវាងបុគ្គលនិងបុគ្គល (P2P) និងផលិតផលហិរញ្ញវត្ថុអតិថិជនផ្សេងទៀត។ ក្រុមហ៊ុនក៏កំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាពវាយតម្លៃផលិតផលថ្មី ដៃគូសហការ និងគំរូអាជីវកម្មក្នុងវិស័យកាបូបឌីជីថល (Digital Wallets) ការទូទាត់ និងពាណិជ្ជកម្មលើគ្រីបតូផងដែរ។

យ៉ាងណាមិញ ជុំវិញការប្រកាសជ្រើសរើសបុគ្គលិកជំនាញទាំងនេះមិនទាន់បញ្ជាក់ថា Google ឬ Apple កំពុងត្រៀមបញ្ចេញផលិតផល រូបិយវត្ថុឌីជីថលថ្មីរបស់ខ្លួនយ៉ាងណានោះទេ។ តែទោះជាយ៉ាងណាក៏ដោយ វាអាចជាសញ្ញាបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងត្រៀមខ្លួនដើរតួនាទីធំជាងមុនក្នុងវិស័យ Stablecoins, Tokenization និងការទូទាត់ផ្អែកលើ Blockchain ជំនួសឲ្យការប្រតិបត្តិការដោយផ្អែកតែលើក្រុមហ៊ុនប្តូររូបិយប័ណ្ណឌីជីថលសុទ្ធសាធ៕​