ក្រុមហ៊ុន G Adventures ដែលជាក្រុមឈានមុខ និងលំដាប់អន្តរជាតិមួយ បានសម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយជាមួយ លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures នៅវិមានសន្តិភាព នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងជំនួបនេះ បានឱ្យដឹងថា ក្រុមហ៊ុន G Adventures បានជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

តាមរយៈជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងតំណាងក្រុមហ៊ុន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើទីផ្សារទេសចរណ៍អន្តរជាតិ ដែលជួយពង្រឹងការស្តារវិស័យទេសចរណ៍ និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជនមូលដ្ឋាន។
សូមជម្រាបដែរថា ក្រុមហ៊ុន G Adventures គឺជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅប្រទេសកាណាដា ដែលបច្ចុប្បន្នកំពុងមានប្រតិបត្តិការនៅជាង ១០០ប្រទេស នៅលើពិភពលោក៕ អត្ថបទ៖ហ្សាលីន


