មហាសេដ្ឋី Elon Musk ស្នើឲ្យលោក ត្រាំ រឹតបន្តឹងការប្រើប្រាស់ប្រព័ន្ធ Starlink នៅអ៊ុយក្រែន

អន្តរជាតិ

យោងតាមសារព័ត៌មានអង់គ្លេស The Telegraph បានឱ្យដឹងថា មហាសេដ្ឋី Elon Musk បានស្នើឱ្យប្រធានាធិបតី ដូណាល់ ត្រាំ កំណត់ដែនកំណត់ល្បឿន (speed limit) លើសេវាកម្ម Starlink នៅអ៊ុយក្រែន ទោះបីជាភាគីទាំងពីរបានអះអាងថាមិនបានពាក់ព័ន្ធក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មានដដែលនេះ បានកាលពីថ្ងៃទី១៦ ខែតុលា ដោយដកស្រង់ប្រភពព័ត៌មានចំនួន ៤ ដែលដឹងច្បាស់ពីស្ថានភាពនេះថា មហាសេដ្ឋី Elon Musk បានទាក់ទងទៅប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីស្នើឱ្យដាក់កម្រិតល្បឿនលើឧបករណ៍ទទួលសញ្ញា (transceivers) Starlink នៅអ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពការពារដ្រូនរបស់ប្រទេសនេះ។

មិនតែប៉ុណ្ណោះ ប្រភពមួយបានលួចបង្ហើបថា លោក ត្រាំ បានយល់ស្រប ទៅនឹងសំណើរបស់លោក Musk នេះ ដែលជាការត្រួសត្រាយផ្លូវឱ្យមន្ទីរបញ្ចកោណ (Pentagon) ដាក់ចេញនូវការរឹតត្បិតលើប្រព័ន្ធ Starsshield ដែលជាប្រព័ន្ធទំនាក់ទំនងយោធាមានសុវត្ថិភាពខ្ពស់ផ្អែកលើវេទិកា Starlink។

ដោយឡែក លោក Musk បានច្រានចោលរាល់ការជាប់ពាក់ព័ន្ធក្នុងការរឹតត្បិតដែលបានដាក់លើប្រព័ន្ធ Starshield នៅអ៊ុយក្រែន។ លោកថែមទាំងបានសរសេរនៅលើបណ្តាញសង្គមថា រាល់ការកំណត់ដែនកំណត់លើល្បឿន ឬការប្រើប្រាស់សេវាកម្ម គឺសម្រេចដោយភាគីយោធា និងប្រធានាធិបតីអាមេរិកប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណា ប្រភពជាន់ខ្ពស់មួយបានប្រាប់ The Telegraph ថា លោក Musk បានលើកឡើងបែបនេះវិញ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យទីក្រុងកៀវ (Kyiv) ធ្លាក់ក្នុងភាពចលាចល និងដាច់ចរន្តអគ្គិសនីពេលយប់ ដែលបង្កការព្រួយបារម្ភអំពីប្រតិកម្មអវិជ្ជមានពីអតិថិជនអឺរ៉ុប។

ជម្រាបជូនថា ចាប់ពីយប់ថ្ងៃទី១៣ ខែតុលា មក ស្ថានីយ Starlink និង Starshield មួយចំនួនបានឈប់ដំណើរការប្រសិនបើមានការបាញ់មីស៊ីលល្បឿនលើសពី ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យខាតបង់ដល់ប្រតិបត្តិការយោធា និងបង្ខំឱ្យអង្គភាពជាច្រើនត្រូវផ្អាកបេសកកម្មរបស់ខ្លួន៕​