មហាសេដ្ឋីមានដាច់គេទាំង៣ របស់ឥណ្ឌូណេស៊ី របូតលុយសរុបអស់ជិត ៦ពាន់លានដុល្លារ ក្រោយទីផ្សារហ៊ុនធ្លាក់ចុះ

អន្តរជាតិ

ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីមានជាងគេបំផុតទាំងបីរូបនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានធ្លាក់ចុះប្រហែល ៥,៩ពាន់លានដុល្លារ បន្ទាប់ពីការធ្លាក់ចុះទីផ្សារភាគហ៊ុនជាប្រវត្តិសាស្ត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា សន្ទស្សន៍គោល Jakarta Composite Index បានធ្លាក់ចុះ ១១,៦% កាលពីដើមសប្តាហ៍នេះ ដែលនេះគឺជាការធ្លាក់ចុះដ៏គំហុកធំបំផុតក្នុងប្រវត្តិសាស្ត្រ គិតចាប់តាំងពីអំឡុងពេលមានវិបត្តិហិរញ្ញវត្ថអាស៊ីឆ្នាំ១៩៩៨ មក ។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឧស្សាហកម្មបារី លោក Robert Budi Hartono បានធ្លាក់ចុះមកនៅត្រឹម ១២,៤ពាន់លានដុល្លារ ពីចំនួន ១៥,៥ពាន់លានដុល្លារ នៅមុនពេលមានការធ្លាក់ចុះនៃភាគហ៊ុននេះ។

ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវិស័យឈើ និងថាមពល លោក Prajogo Pangestu និងមហាសេដ្ឋីធ្យូងថ្ម លោក Low Tuck Kwong ក៏បានធ្លាក់ចុះអស់ ២,២ពាន់លានដុល្លារ និង ៦០០លានដុល្លាររៀងៗខ្លួនផងដែរ។

គួរជម្រាបជូនថា មហាសេដ្ឋីទាំងបីរូបនេះបានឃើញទ្រព្យសម្បត្តិរបស់ពួកគេស្រកចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារតែភាគហ៊ុនឥណ្ឌូណេស៊ីបានធ្លាក់ចុះជិត ៤០% រួចមកហើយ ដែលធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ប្រទេសនេះក្លាយជាទីផ្សារដែលមានដំណើរការអាក្រក់បំផុតនៅទូទាំងពិភពលោក៕​