តម្លៃលក់រាយប្រេងឥន្ធនៈថ្មីនៅកម្ពុជា ចាប់ផ្តើមអនុវត្តពីថ្ងៃទី២១ ខែតុលានេះតទៅ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយទូទាំងប្រទេស ដោយកំណត់ឱ្យលក់ប្រេងសាំងធម្មតា (Gasoline 92) ក្នុងតម្លៃ ៥ ០៥០ រៀល/លីត្រ និងប្រេងម៉ាស៊ូត (Gasoil 10ppm) ក្នុងតម្លៃ ៥ ៥៥០ រៀល/លីត្រ។ តម្លៃថ្មីនេះ ត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ផ្អែកតាមសភាពការណ៍ និងការបន្តកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងនៅលើទីផ្សារអន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការអន្តរាគមន៍ពន្ធ និងអាករជាបន្ទាន់ ដើម្បីទប់ទល់នឹងការឡើងថ្លៃ និងជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ។

វិធានការអន្តរាគមន៍គន្លឹះរបស់រាជរដ្ឋាភិបាលរួមមាន៖ ១. បន្ដបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្ដបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារតម្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ។

ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូត ពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៥% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕