កីឡាករ Andrea Kimi Antonelli របស់ក្រុម Mercedes AMG PETRONAS F1 Team បានចារឈ្មោះរបស់ខ្លួនចូលក្នុងប្រវត្តិសាស្ត្រជាផ្លូវការ ដោយដណ្តើមបានជើងឯកពិភពលោក Formula 1 ឆ្នាំ២០២៦ នៅក្នុងព្រឹត្តិការណ៍ Mexico City Grand Prix ក្នុងនាមជាកីឡាករវ័យក្មេងជាងគេបំផុត ត្រឹមវ័យ ២០ឆ្នាំ និង ៦៨ថ្ងៃ។

យ៉ាងណាមិញ តាមរយៈការបញ្ចប់ការប្រណាំងក្នុងចំណាត់ថ្នាក់លេខ៣ កីឡាករតំណាងឲ្យក្រុម Mercedes រូបនេះ បានបំបែកកំណត់ត្រារបស់កីឡាករ Sebastian Vettel ដែលបានរក្សាទុកជាយូរមកហើយ ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោកដែលមានវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រ F1។
គួរឲ្យដឹងថា Vettel ដែលមកពីប្រទេសអាល្លឺម៉ង់ បានឈ្នះជើងឯកពិភពលោកលើកដំបូងក្នុងចំណោមការប្រណាំងទាំង ៤លើករបស់ខ្លួនជាមួយក្រុម Red Bull ក្នុងឆ្នាំ២០១០ នៅពេលដែលរូបគេមានវ័យត្រឹម ២៣ឆ្នាំ និង ១៣៤ថ្ងៃ។
ទើបតែរដូវកាលទី២ ប៉ុណ្ណោះរបស់គេនៅក្នុងការប្រណាំង Formula 1 កីឡាករ Antonelli បានបង្ហាញសមត្ថភាពដ៏អស្ចារ្យជាមួយក្រុម Mercedes AMG PETRONAS ដោយដណ្តើមបានជ័យជម្នះជាច្រើនលើក និងឡើងឈរលើវេទិកាទទួលពានរង្វាន់ (podium) យ៉ាងទៀងទាត់ រហូតអាចធានាបាននូវតំណែងជើងឯក ទោះបីជាការប្រណាំងមួយចំនួនទៀតនៅមិនទាន់បញ្ចប់នៅឡើយក៏ដោយ។
ទន្ទឹមនឹងនេះ Antonelli បានក្លាយជាកីឡាករ F1 ដែលជាជនជាតិអ៊ីតាលីទី៣ បន្ទាប់ពីលោក Alberto Ascari និងលោក Giuseppe Farina ដែលអាចដណ្តើមបានពានរង្វាន់ជើងឯកពិភពលោកសម្រាប់អ្នកបើកបរ (F1 Drivers’ World Championship)។
គួរជម្រាបជូនថា តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់នេះ ទទួលបានការចូលរួមដោយ PETRONAS ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នធំបំផុតរបស់ប្រទេសម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការផ្គត់ផ្គង់ប្រេង និងមានកិច្ចពាណិជ្ជកម្មធំៗ នៅក្នុងព្រឹត្តិការណ៍កីឡាប្រណាំងរថយន្ត Formula 1 (F1) ដោយមិនត្រឹមតែជាអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូកម្រិតបច្ចេកវិទ្យា (Technical Partner) សម្រាប់ក្រុម Mercedes AMG ទៀតផង។
ដោយឡែក នៅប្រទេសកម្ពុជា ក៏មានវត្តមាន ប្រេងម៉ាសុីនម៉ូតូ ប្រេងម៉ាសុីនរថយន្ត ប្រេងហ្វុយ និងប្រេងម៉ាសុីនគ្រឿងចក្រតូចធំ ម៉ាក Petronas ប្រើប្រាស់យ៉ាងទូលំទូលាយ ក្រោមការផ្គត់ផ្គង់ និងចែកចាយ ដោយក្រុមហ៊ុនកូនខ្មែរ PIC GROUP៕









