វិនិយោគិន បាននាំគ្នាសម្រុកទិញភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia យ៉ាងខ្លាំង នៅពេលតម្លៃភាគហ៊ុនក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សមួយនេះបានធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបង្ហាញពីការចាប់អារម្មណ៍ដ៏ខ្លាំងក្លារបស់ទីផ្សារចំពោះវិស័យបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ភាគហ៊ុន Nvidia ធ្លាក់ចុះ ៤,៣% បន្ទាប់ពីក្រុមហ៊ុនបានប្រកាសអំពីការលាលែងពីតំណែងរបស់លោក Jensen Huang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានរងសម្ពាធយ៉ាងខ្លាំង ចាប់តាំងពីដើមសប្តាហ៍នេះមក បន្ទាប់ពីលោក Huang បានទទួលស្គាល់អំពីរឿងអាស្រូវទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍របស់លោកមក។ ជាលទ្ធផល តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិកមួយនេះ បានបាត់បង់ទំហំទឹកប្រាក់សរុបប្រមាណ ៥០០ពាន់លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងណា វិនិយោគិននៅតែមានទំនោរចង់ទិញភាគហ៊ុនទុក នៅពេលតម្លៃរបស់វាបានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ ជាពិសេសគិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩ មក។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ Vanda Research បានបង្ហាញឲ្យដឹងថា វិនិយោគិនបុគ្គលបានបញ្ចេញទុនប្រមាណ ១១១លានដុល្លារ ដើម្បីទិញភាគហ៊ុន Nvidia ក្នុងរយៈពេល ៣០នាទីដំបូងនៃការជួញដូរ។ នេះគឺជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រយៈពេលជួញដូរដូចគ្នានេះ៕

