ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាយថា លោកបានទូរស័ព្ទផ្ទាល់ទៅកាន់លោក Jensen Huang ដោយបានបញ្ជាក់ថា អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia រូបនេះមានការសោកស្តាយជាខ្លាំង និងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកបំផុត។

នៅក្នុងកិច្ចសម្ភាសមួយជាមួយអ្នកអត្ថាធិប្បាយ លោក Stephen A. Smith នៅឯសេតវិមានកាលពីថ្ងៃទី១២ ខែវិច្ឆិកា លោក ត្រាំ បានរំលឹកពីខ្លឹមសារនៃការសន្ទនារបស់លោកជាមួយលោក Jensen Huang ដោយលើកឡើងថា អតីតនាយកប្រតិបត្តិរូបនេះមានការឈឺចាប់ខ្លាំងបំផុតចំពោះផលប៉ះពាល់ដែលបានកើតឡើងលើភរិយា និងក្រុមគ្រួសាររបស់លោក។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានសម្តែងជំនឿថា លោក Huang នឹងអាចយកឈ្នះលើវិបត្តិមួយនេះ ហើយបានកោតសរសើរចំពោះសមិទ្ធផលនានារបស់លោក ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ដែលលោកសហការបង្កើតឡើងផងដែរ។
ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia បានប្រកាសពីការលាលែងពីតំណែងជា CEO របស់លោក Huang ចំពេលមានវិបត្តិទំនុកចិត្ត បន្ទាប់ពីរឿងរ៉ាវចម្រូងចម្រាសជុំវិញការជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ជាមួយស្ត្រីជាច្រើនរូប។ ម្នាក់ក្នុងចំណោមនោះគឺ Alice Huang ដែលជាអតីតថ្នាក់ដឹកនាំក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងត្រូវបានសង្ស័យថាជាចារកម្មរបស់ចិន៕

