ធនាគារ FTB ចូលរួមអបអរសាទរពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី»

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ធនាគារ FTB សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍អន្តរជាតិ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ធនាគារ FTB ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមជាអ្នកឧបត្ថម្ភកម្រិត Gold Sponsor ដើម្បីគាំទ្រដល់ការរៀបចំវេទិកាអន្តរជាតិក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ ភាសា សិល្បៈ ប្រពៃណី និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី។

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» មិនត្រឹមតែជាកន្លែងជួបជុំ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិនានាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីភាពរួសរាយរាក់ទាក់ សក្តានុពល និងអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។

ការចូលរួមឧបត្ថម្ភរបស់ធនាគារ FTB នេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរចំណេះដឹង និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អន្តរជាតិ។

ធនាគារ FTB សូមជូនពរឱ្យព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ព្រមទាំងក្លាយជាចំណែកដ៏សំខាន់ក្នុងការបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់កម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល៕