កាសែត Financial Times (FT) បានរាយការណ៍កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក Jensen Huang កំពុងពិចារណាវិលត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia វិញ ហើយបានពិភាក្សាជាមួយមនុស្សជំនិតមួយចំនួនអំពីលទ្ធភាពនេះ។

មនុស្សជំនិញម្នាក់របស់លោក Huang បានប្រាប់កាសែត FT ថា ពួកគេកំពុងរៀបចំក្រុមការងារពិសេសមួយ (ហៅថា “war room”) ដែលរួមមានថ្នាក់ដឹកនាំមកពីតំបន់បច្ចេកវិទ្យា Silicon Valley ដើម្បីជំរុញឱ្យអតីត CEO របស់ក្រុមហ៊ុន Nvidia រូបនេះវិលត្រឡប់មកកាន់តំណែងវិញ ហើយពួកគេក៏នឹងព្យាយាមស្វែងរកការគាំទ្រពីសេតវិមាន ផងដែរ។
បុគ្គលរូបនោះបាននិយាយទៀតថា៖ “អ្នកដែលមានឥទ្ធិពលទាំងអស់នៅក្នុងវិស័យបច្ចេកវិទ្យា សុទ្ធតែពេញចិត្តការគ្រប់គ្រងរបស់លោក Jensen Huang។ គាត់បានបន្ថែមថា សកម្មភាពក្នុងការនាំយកមកកាន់តំណែងនេះ ក៏ទទួលការគាំទ្រដោយលោក Huang ផ្ទាល់ផងដែរ”។
ជម្រាបជូនថា លោក Huang បានសម្រេចចិត្តលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន បន្ទាប់ពីមានការលាតត្រដាងអំពីទំនាក់ទំនងស្នេហានៅក្រៅអាពាហ៍ពិពាហ៍ រួមទាំងទំនាក់ទំនងជាមួយបុគ្គលម្នាក់ដែលត្រូវបានសង្ស័យថាជាចារកម្មចិន។ ករណីនេះបានបង្កឱ្យមានសំណួរពាក់ព័ន្ធនឹងការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់របស់ក្រុមហ៊ុនទៅកាន់ប្រទេសចិន។ យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់អំពីសកម្មភាពចារកម្មនេះ៕

