អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បាននិយាយថា លោកនឹងមានកិត្តិយស ប្រសិនបើក្រុមប្រឹក្សាភិបាលសម្រេចឱ្យលោកត្រឡប់មកកាន់តំណែង CEO វិញ បន្ទាប់ពីមានការអំពាវនាវជាច្រើនឱ្យលោកវិលត្រឡប់មកដឹកនាំក្រុមហ៊ុន។

យោងតាមសារព័ត៌មាន AFP លោក Jensen Huang បានបង្ហោះសេចក្តីថ្លែងការណ៍លើមួយនៅបណ្តាញសង្គម X ដោយបង្ហាញពីឆន្ទៈក្នុងការត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិ Nvidia វិញ បន្ទាប់ពីលោកបានលាលែងពីតំណែងកាលពីសប្តាហ៍មុន។
លោក Huang បានសរសេរថា៖ “ប្រសិនបើក្រុមប្រឹក្សាភិបាលសម្រេចថា ការត្រឡប់មកវិញរបស់ខ្ញុំគឺជាផលប្រយោជន៍ល្អបំផុតសម្រាប់ម្ចាស់ភាគហ៊ុន បុគ្គលិក ក្រុមហ៊ុន និងសហរដ្ឋអាមេរិក ខ្ញុំនឹងមានកិត្តិយសក្នុងការឆ្លើយតបចំពោះការអំពាវនាវទាំងនេះ និងត្រឡប់មកកាន់តំណែង CEO វិញ”។
យ៉ាងណាមិញ នេះត្រូវបានចាត់ទុកថាជាសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក Huang គិតចាប់តាំងពីលោកបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា បន្ទាប់ពីមានការលាតត្រដាងអំពីទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ រួមទាំងការចោទប្រកាន់ពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលសង្ស័យថាមានទំនាក់ទំនងជាមួយចារកម្មចិនមក។
ជម្រាបជូនថា ជុំវិញភាពចលាចលនេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Nvidia រងសម្ពាធយ៉ាងខ្លាំង ខណៈក្រុមហ៊ុននេះធ្លាប់ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនដែលមានតម្លៃមូលធនទីផ្សារខ្ពស់បំផុតលើពិភពលោក៕

