ការវិលត្រឡប់មកកាន់តំណែងវិញរបស់លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI បានបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ស្ថាបនិកក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) របស់ពិភពលោក។

លោក Sam Altman ត្រូវបានបណ្តេញចេញពី OpenAI ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែរូបលោកបានត្រឡប់មកកាន់តំណែងនេះវិញក្រោយរយៈពេលត្រឹម ៥ថ្ងៃប៉ុណ្ណោះ ដោយសារសម្ពាធពីបុគ្គលិក និងវិនិយោគិន។ ចំណែកលោក Jensen Huang ក៏បានត្រឡប់មកកាន់តំណែង CEO របស់ Nvidia វិញផងដែរ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីអវត្តមានរយៈពេលខ្លី និងមានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
យ៉ាងណាមិញ អ្នកជំនាញបានលើកឡើងថា ស្ថាបនិកទាំងពីរមានតួនាទីសំខាន់ក្នុងការកំណត់យុទ្ធសាស្ត្រ ទំនាក់ទំនងជាមួយវិនិយោគិន និងការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន ដែលធ្វើឱ្យការជំនួសពួកគេមានភាពលំបាក។ តែទោះជាយ៉ាងណា ការពឹងផ្អែកខ្លាំងលើបុគ្គលតែម្នាក់ ក៏បង្កើតហានិភ័យចំពោះអភិបាលកិច្ចក្រុមហ៊ុន និងការត្រួតពិនិត្យអំណាចផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការវិលត្រឡប់មកវិញរបស់ CEO ទាំងពីររូបនេះបានបង្ហាញថា ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំៗនៅតំបន់បច្ចេកវិទ្យា Silicon Valley នៅតែមានឥទ្ធិពលខ្លាំងលើក្រុមហ៊ុន និងទិសដៅនៃការអភិវឌ្ឍវិស័យ AI ពិភពលោក៕

