មហាសេដ្ឋីអង់គ្លេសកាត់អាមេរិកម្នាក់ កាន់កាប់ភាគហ៊ុនក្នុង SpaceX មានតម្លៃរហូតដល់ ៥ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីសញ្ជាតិអង់គ្លេស-អាមេរិក លោក Len Blavatnik ត្រូវបានសារព័ត៌មាន Bloomberg ចុះផ្សាយថា លោកបានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk ដែលមានតម្លៃប្រមាណ ៥ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Blavatnik ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិដ៏ច្រើន និងជាអ្នកគ្រប់គ្រងភាគហ៊ុនធំរបស់ Warner Music Group បានចាប់ផ្តើមវិនិយោគក្នុងក្រុមហ៊ុន SpaceX តាំងពីឆ្នាំ២០២០ មក ហើយបានបន្តចូលរួមក្នុងការវិនិយោគជាបន្តបន្ទាប់ រហូតដល់ក្រុមហ៊ុននេះ ចាប់ផ្តើមបោះផ្សាយលក់ IPO ជាលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០២៦។

យ៉ាងណាមិញ តាមរយៈក្រុមហ៊ុនវិនិយោគ Access Industries លោក Blavatnik មានការវិនិយោគលើវិស័យជាច្រើន រួមមាន តន្ត្រី កីឡា បច្ចេកវិទ្យា ថាមពល និងឧស្សាហកម្មជាដើម។ ហើយក្រុមហ៊ុន Access Industries នេះ ត្រូវបានគេប៉ាន់ប្រមាណថាមានផលប័ត្រវិនិយោគលើសពី ៤០ពាន់លានដុល្លារឯណោះ។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុន Access Industries មិនបានបញ្ជាក់ពីចំនួនភាគហ៊ុនដែលលោក Blavatnik កាន់កាប់នៅក្នុង SpaceX នោះទេ ហើយក៏មិនបានបង្ហាញព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃការវិនិយោគនេះផងដែរ៕​