បើនិយាយដល់ក្រុមហ៊ុនលំដាប់ពិភពលោកជឿថាប្រិយមិត្តប្រាកដជានឹកឃើញដល់ក្រុមហ៊ុន Amazon ឬក៏ Microsoft មុនគេជាមិនខាន ក៏ព្រោះតែស្ថាបនិកនៃក្រុមហ៊ុនទាំង ២ នេះ គឺសុទ្ធតែជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតក្នុងលោកនាពេលបច្ចុប្បន្ន។
![](https://i1.wp.com/oknha.news/wp-content/uploads/2021/09/micsoft.jpg?fit=640%2C422&ssl=1)
យ៉ាងណា ថ្វីបើក្រុមហ៊ុនទាំង ២ ជាក្រុមហ៊ុនមានលំដាប់ពិភពលោកក៏ពិតមែន តែវាមិនមែនជាក្រុមហ៊ុនមានដាច់គេឡើយ ខណៈបើផ្អែកតាមមូលធនទីផ្សារនាខែសីហា បានបង្ហាញថា APPLE Inc ទៅវិញទេ ទើបជាក្រុមហ៊ុនមានបំផុតលើលោក។
![](https://i0.wp.com/oknha.news/wp-content/uploads/2021/09/GettyImages-852081606_438789_unvkpj.jpg?fit=640%2C360&ssl=1)
បញ្ជីឈ្មោះក្រុមហ៊ុនមានបំផុតលើលោកនាពេលបច្ចុប្បន្ន៖
1/ Apple Inc មានមូលធនទីផ្សារប្រមាណ ២,៤ ទ្រីលានដុល្លារ
2/ Microsoft មានមូលធនទីផ្សារប្រមាណ ២,១៤ ទ្រីលានដុល្លារ
3/ Saudi Aramco មានមូលធនទីផ្សារប្រមាណ ១,៨៦ ទ្រីលានដុល្លារ
4/ Alphabet មានមូលធនទីផ្សារប្រមាណ ១,៨ ទ្រីលានដុល្លារ
5/ Amazon មានមូលធនទីផ្សារប្រមាណ ១,៦៨ ទ្រីលានដុល្លារ
6/ Facebook មានមូលធនទីផ្សារប្រមាណ ៩៩២ ពាន់លានដុល្លារ
7/ Tesla មានមូលធនទីផ្សារប្រមាណ ៧០៣ ពាន់លានដុល្លារ
8/ Berkshire Hathaway មានមូលធនទីផ្សារប្រមាណ ៦៣៦ ពាន់លានដុល្លារ
9/ Taiwan Semiconductor មានមូលធនទីផ្សារប្រមាណ ៦០៦ ពាន់លានដុល្លារ
10/ Tencent Holdings មានមូលធនទីផ្សារប្រមាណ ៥៩២ ពាន់លានដុល្លារ
បញ្ជាក់ ទិន្នន័យខាងលើនេះគឺគិតត្រឹមខែសីហា ២០២១ ប៉ុណ្ណោះ៕
ប្រភព: thetealmango