មួយថ្ងៃ ទ្រព្យសម្បត្តិសរុបរបស់ Mark Zuckerberg ខាតបង់ជិត ៣០ពាន់លានដុល្លារ ក្រោយ Facebook ធ្លាក់ចុះភាគហ៊ុន

អន្តរជាតិ

លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិសុទ្ធចំនួន ២៩ ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ កុម្ភៈម្សិលមិញ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms បានធ្លាក់ចុះជាកំណត់ត្រាប្រវត្តិសាស្រ្ត ក្នុងពេលត្រឹមតែមួយថ្ងៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះ ២៦% ដោយបានធ្វើឱ្យក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះ បាត់បង់តម្លៃទីផ្សាររបស់ខ្លួន ច្រើនជាង ២០០ លានដុល្លារ ។

ជុំវិញមូលហេតុនេះហើយ បានទាញទ្រព្យសម្បត្តិរបស់ស្ថាបនិក និងជានាយកប្រតិបត្តិ លោក Zuckerberg ធ្លាក់ចុះមកសល់ត្រឹម ៨៥ ពាន់លានដុល្លារប៉ុណ្ណោះ ។ យ៉ាងណានេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ។

គួរឱ្យដឹងផងដែរថា លោក Zuckerberg បានកាន់កាប់ប្រហែល ១២,៨% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Meta ដែលពីមុនមកត្រូវបានគេស្គាល់ថា Facebook ។

យ៉ាងណា ចំពោះការធ្លាក់ចុះទ្រព្យសម្បត្តិត្រឹមរយ:ពេលមួយថ្ងៃរបស់គាត់ គឺបានស្ថិតនៅក្នុងចំណោមការធ្លាក់ចុះធំបំផុត មិនធ្លាប់មាន បន្ទាប់ពីវាបានកើតឡើងរួចម្តងហើយ ចំពោះមហាសេដ្ឋី លោក Elon Musk បានបានខាតបង់ទ្រព្យសម្បត្តិរហូតដល់ទៅ ៣៥ ពាន់លានដុល្លារ នៅអំឡុងខែវិច្ឆិកាកន្លងទៅ ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការខាតបង់បង់ប្រាក់ចំនូន ២៩ ពាន់លានដុល្លារនេះ បានធ្វើឱ្យលោក Zuckerberg ស្ថិតនៅចំណាត់ថ្នាក់ទី ១២ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត របស់ Forbes ដោយនៅក្រោម មហាសេដ្ឋីជាអ្នកជំនួញឥណ្ឌា លោក Mukesh Ambani និង Guatam Adani ៕

ប្រភព: CNA