ក្នុង​ចំណោម​មហាសេដ្ឋី​ជាង ២ ៧០០ នាក់​ជុំវិញ​ពិភពលោក មាន​មហាសេដ្ឋី​ស្បែក​ខ្មៅ​តែ​ជាង ១០ នាក់​ប៉ុណ្ណោះ

អន្តរជាតិ

បច្ចុប្បន្ន មហាសេដ្ឋី​នៅ​លើ​ពិភពលោក​គឺ​មាន​ប្រមាណ​ដល់​ទៅ ២ ៧៥៥ នាក់ ខណៈ​ក្នុង​នោះ​ភាគច្រើន​ជា​មហាសេដ្ឋី​អាមេរិក និង​ចិន ស្របពេល​មហាសេដ្ឋី​ជនជាតិ​ស្បែក​ខ្មៅ​គឺ​មាន​មិន​ច្រើន​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​របាយការណ៍​ចុះ​ផ្សាយ​ដោយ Forbes បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​មហាសេដ្ឋី​ជាង ២ ៧០០ នាក់​នោះ មហាសេដ្ឋី​ស្បែក​ខ្មៅ​គឺ​មាន​តែ ១៥ នាក់​ប៉ុណ្ណោះ ខណៈ​ក្នុង​នោះ​មាន​ស្ត្រី ២ នាក់ និង ៩ នាក់​ផ្សេង​ទៀត​ជា​ជនជាតិ​អាមេរិក។

ចង់​ដឹង​ថា បុគ្គល​ជនជាតិ​ស្បែក​ខ្មៅ​ទាំង ១៥ រូប​មាន​ងារ​ជា​មហាសេដ្ឋី​ទាំងនោះ​ជា​អ្នកណា សូម​តាមដាន​បញ្ជី​ឈ្មោះ​ដូច​ខាងក្រោម៖

15/ Tyler Perry ជនជាតិ​អាមេរិកាំង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១ ពាន់​លាន​ដុល្លារ

14/ Jay-Z ជនជាតិ​អាមេរិកាំង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,៤ ពាន់​លាន​ដុល្លារ

13/ Strive Maiyiwa ជនជាតិ​ហ្ស៊ីមបាវ៉េ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ

12/ Michael Lee-Chin ជនជាតិ​ហ្សាម៉ាអ៊ីក​កាត់​កាណាដា​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,៦ ពាន់​លាន​ដុល្លារ

11/ Michael Jordan ជនជាតិ​អាមេរិកាំង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,៦ ពាន់​លាន​ដុល្លារ

10/ Rihanna ជនជាតិ​បាបាដៀន​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ

9/ Kanye West ជនជាតិ​អាមេរិកាំង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,៨ ពាន់​លាន​ដុល្លារ

8/ Alex Karp ជនជាតិ​អាមេរិកាំង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២,១ ពាន់​លាន​ដុល្លារ

7/ Oprah Winfrey ជនជាតិ​អាមេរិកាំង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២,៧ ពាន់​លាន​ដុល្លារ

6/ Patrice Motsepe ជនជាតិ​អាហ្វ្រិកខាងត្បូង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២,៩ ពាន់​លាន​ដុល្លារ

5/ David Steward ជនជាតិ​អាមេរិកាំង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣,៧ ពាន់​លាន​ដុល្លារ

4/ Abdulsamad Rabiu ជនជាតិ​នីហ្សេរីយ៉ា​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤,៩ ពាន់​លាន​ដុល្លារ

3/ Robert Smith ជនជាតិ​អាមេរិកាំង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៦ ពាន់​លាន​ដុល្លារ

2/ Mike Adenuga ជនជាតិ​នីហ្សេរីយ៉ា​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៦,១ ពាន់​លាន​ដុល្លារ

1/ Aliko Dangote ជនជាតិ​នីហ្សេរីយ៉ា​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១,៥ ពាន់​លាន​ដុល្លារ៕

ប្រភព: blackenterprise